ព័ត៌មានបន្ទាន់
Home / ទំព័រដើម / ណ្ដៅដី​ល្មើសច្បាប់ដ៏​ធំៗនិង​ជ្រៅ​ឃើញ​ក្បាលប្រេត ៣​កន្លែង របស់​ឈ្មួញ​លក់​អាចម៍​ដី របស់ឈ្មោះហេង និង លាង​ នៅសង្កាត់​ភ្លើងឆេះរទេះ

ណ្ដៅដី​ល្មើសច្បាប់ដ៏​ធំៗនិង​ជ្រៅ​ឃើញ​ក្បាលប្រេត ៣​កន្លែង របស់​ឈ្មួញ​លក់​អាចម៍​ដី របស់ឈ្មោះហេង និង លាង​ នៅសង្កាត់​ភ្លើងឆេះរទេះ

-ប្រធានមន្ទីររ៉ែរាជធានីភ្នំពេញ និងអភិបាលខណ្ឌពោធិ៍សែនជ័យ ធ្វើមិនដឹង! ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89 ភ្នំពេញ៖រណ្ដៅដីដ៏ធំ៣កន្លែងដែលគេស្គាល់ថា ជារបស់ឈ្មួញលក់អាចម៍ដីឈ្មោះ លោក ហេង និង លោក លាង កំពុង តែជីកជ្រៅសន្លឹមគួរខ្លាច ហើយវានឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះ កំពុងតែ ដំណើរការជីកយ៉ាងជ្រៅទៅៗដោយរលូន និងគគ្រឹកគគ្រេង ល្មើសច្បាប់ហាមឃាត់ទាំងស្រុង ប៉ុន្តែបែរជាគ្មាន សមត្ថកិច្ចជំនាញ់និងអាជ្ញាធរពាក់ព័ន្ធជាពិសេសប្រធានមន្ទីរ៉ែនិងថាមពលរាជធានីភ្នំពេញ ទៅហាមឃាត់ បង្ក្រាបទាល់តែសោះ។ ប្រភពបានប្រាប់ថា ទីតាំងជីកយកអាចម៍ដីលក់ទាំង៣កន្លែង របស់លោក ហេង និងលោក លាង នេះ ស្ថិតក្នុង ភូមិភ្លើងឆេះរទេះ ខាងកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។ រាល់ថ្ងៃនេះ រថយន្ដដែលដឹកអាចម៍ដីចេញពីរណ្ដៅដ៏ធំ នេះ សរុបមិនតិចជាង២០០រថយន្ដនោះទេ ហើយរថយន្ដដែលបើកចេញទៅគោលដៅរបស់គេ គឺបង្កសំឡេង កក្រើកអ្នកភូមិ តម្លង់អ្នកភូមិ រំខានអ្នកភូមិ និងបង្កឱ្យហុយដីទ្រលោម ធ្វើឱ្យបរិស្ថានអាប់អួ ធូលីដីប៉ះពាល់ សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ ប្រជាពលរដ្ឋដែលជាអ្នកភូមិភ្លើងឆេះរទេះ ភូមិរងៀង (២ភូមិជាប់គ្នា) បាននិយាយថា ពួកគាត់បានទៅឈរ ឈ្ងោកមើលរណ្ដៅដីនេះ មើលទៅគួឲ្យខ្លាចខ្លាំងណាស់ ព្រោះមានទំហំធំ និងជ្រៅឃើញរថយន្ដធុនធំ ក្លាយជាតូចៗប៉ុនចង្រិតទៅហើយ និងហាក់បីដូចជាយើងមើលទៅឃើញក្បាលប្រេតអ៊ីចឹង។ រណ្ដៅដីដ៏ ជ្រៅល្មើសច្បាប់ (ជ្រៅលើសពី៤ម៉ែត្រ) នេះ នៅពេលមានភ្លៀងធ្លាក់ចូល ទឹកនឹងឡើងពេញប្រៀបមាត់រណ្ដៅ ហើយវានឹងអាចបាក់ច្រាំងជំរាលទៅរកផ្ទះអ្នកភូមិជិតនោះ បង្កគ្រោះថ្នាក់ដល់ជីវិតមនុស្ស-សត្វ … ជាពិសេសក្មេងៗកូនអ្នកភូមិ អាចនឹងលង់ទឹកស្លាប់ញឹកញាប់។ បើតាមមូលដ្ឋានច្បាប់វិញ អាជ្ញាធរអនុញ្ញតឱ្យជីកយកអាចម៍ដីប្រើប្រាស់នៅតាមតំបន់ជាយក្រុងក្នុងជម្រៅតែ ត្រឹម៤ម៉ែត្រប៉ុណ្ណោះ (ដាច់ខាតមិនឱ្យជ្រៅជាងនេះ) ប៉ុន្តែរណ្ដៅដី ដែលលោក ហេង និង លោក លាង កំពុង តែជីកយកអាចម៍ដីលក់ ស្ថិតក្នុង ភូមិភ្លើងឆេះរទេះខាងកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ នេះ គឺមានជម្រៅរហូតដល់ពី២០-៣០ម៉ែត្រឯណោះ ហើយការជីកយកអាចម៍ដីនេះ មានសកម្មភាពជាង៥ឆ្នាំទៅ ហើយ , ទង្វើនេះខុសច្បាប់ទាំងស្រុង ហេតុអ្វីបានជាសមត្ថកិច្ច-អាជ្ញាធរមិនមានវិធានការតាមច្បាប់ដូច្នេះ។ ប្រជាពលរដ្ឋ និងមន្ត្រីដែលត្រឹមត្រូវ រិះគន់ថា រណ្ដៅដីធំ និងជ្រៅសន្លឹម ទាំង៣កន្លែងដែលបំពានច្បាប់នេះ មិនមែនមន្ត្រីសមត្ថកិច្ច-អាជ្ញាធរ មិនដឹងនោះទេ ប្រហែលជាមានហ៊ុនហយជាមួយ ឬត្រូវថ្នាំសណ្ដំរបស់ថៅកែ អាចម៍ដីហើយ បានជាធ្វើគ ធ្វើថ្លង់ និងធ្វើជាដេកលក់មិនដឹងអីបែបនេះ!!! តែបើថា អត់ពាក់ព័ន្ធនឹង សំណូក សូកប៉ាន់នោះទេ សមត្ថកិច្ច-អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ គួរណាស់តែចាត់វិធានការទប់ស្គាត់ , បង្ក្រាប និងកសាងសំណុំរឿង នាំខ្លួនថៅកែរណ្ដៅដី ព្រមទាំងអ្នកពាក់ព័ន្ធទៅតុលាការ អនុវត្តតាមនីតិវិធីច្បាប់។ ទាក់ទងករណីនេះ ខ្មែរអាស៊ី មិនអាចសុំការបំភ្លឺបកស្រាយ ពីប្រធានមន្ទីរ៉ែនិងថាមពលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីអាជ្ញាធរពាក់ព័ន្ធបាននោះទេ៕]]>

Check Also

បើក​កិច្ចប្រជុំ​រួម​គ្នា៖កម្ពុជា​និង​វៀតណាម ពង្រឹង​ប្រតិបត្តិការ បង្ក្រាប​គ្រឿងញៀន​តាម​ព្រំដែន​

កម្ពុជា​និង​វៀតណាម បាន​បើក​កិច្ចប្រជុំ​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ការរៀបចំ ផែនការ​រួម គ្នា​មួយ​ដ៏​ជាក់លាក់​លើ​ការបង្ក្រាប​គ្រឿងញៀន​តាម​បណ្តោយ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង​២ ។​ ​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រព្រឹត្តទៅ​ក្នុង​ទឹកដី​វៀតណាម ក្នុង​សាលប្រជុំ​ក្នុង​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​តៃនិញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​រតិ​ភូ​នៃ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក នាយ​ឧត្តមសេនីយ៍ …

Leave a Reply

Your email address will not be published. Required fields are marked *