ព័ត៌មានបន្ទាន់
Home / ទំព័រដើម / ធ្លាយរឿងដោះដូរទីតាំងដីជាងទំហំ១១ហិចតា ប្រៀបបានយកឆ្នាំងមាស ប្ដូយកឆ្នាំងដី ក្រសួងសាធារណការនៅអូរដឹមផ្លូវជាតិលេខ៤ មានតម្លៃរាប់រយលានដុល្លា

ធ្លាយរឿងដោះដូរទីតាំងដីជាងទំហំ១១ហិចតា ប្រៀបបានយកឆ្នាំងមាស ប្ដូយកឆ្នាំងដី ក្រសួងសាធារណការនៅអូរដឹមផ្លូវជាតិលេខ៤ មានតម្លៃរាប់រយលានដុល្លា

ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89

ភ្នំពេញ៖ដីជាងទំហំ១១ហិចតារបស់អង្គភាពស្ថាបនាផ្លូវថ្នល់នៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ស្ថិតនៅអូរដឹមជាប់និងផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានប្ដូទៅអោយក្រុមហ៊ុន ចៀន ឈីងថៃ គ្រុប ជាថ្នូនិងការសាងសង់អគារទីស្តីក្រសួងថ្មី និងទិញគ្រឿងចក្រ ផ្គត់ផ្គង់ជូនមន្ទីរសាធារណការ និង ដឹកជញ្ជូនរាធានី – ខេត្ត ពីក្រុមហ៊ុន ចៀន ឈឺងថៃ គ្រុប ។ ប៉ុន្តែការប្ដូដីរដ្ឋដែលមានតម្លៃរាប់រយលានដុល្លានេះត្រូវបានមហាជនរិះគន់ថា មិនខុសេពីការយកឆ្នាំងមាសប្ដូយកឆ្នាំងដីពីក្រុមហ៊ុននោះឡើយ។ សូមលោកអាននូវខ្លឹមសារលិខិតស្ដីពីរការប្ដូទីតាំងដីរដ្ឋខាងលើដែលគេហទំព័រខ្មែរអាស៊ីទទួលបាន គឺ ការដោះដូរទីតាំងដីទំហំ ១១,១៨ ហិកតារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន( អូរដឹម ) ដើម្បីជាថ្នូរនឹងការសាង សង់អគារទីស្តីការក្រសួងថ្មី និង ទិញគ្រឿងចក្រផ្គត់ផ្គង់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី – ខេត្ត ពីក្រុមហ៊ុន ចៀន ឈីងថៃ គ្រុប រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ ដូចខាងក្រោម៖ -យល់ព្រមដោះដូរទីតាំងដីទំហំ ១១,១៨ហិកតារបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន ( អតីតដីអូដឹម) ដើម្បីជាថ្នូរនឹងការសាងសង់អគារថ្មី ដែលស្ថិតនៅលើទីតាំងដីអតីតអគ្គនាយកដ្ឋានដឹកជញ្ជូនដែលមានផ្ទៃដីទំហំ៣,៩៦ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវ ជា សុផារ៉ា និងទិញគ្រឿងចក្រផ្គត់ផ្គង់ជូនមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានី-ខេត្ត ពីក្រុមហ៊ុនចៀន ឈីងថៃ គ្រុប រួមមាន៖ ១- ការសាងសង់អគាររដ្ឋបាល១ខ្នង កំពស់ ៩ ជាន់ ទំហំ៥៩, ៥០ម៉ែត្រគុណ ២៣,២០ម៉ែត្រ ព្រមទាំងបំពាក់សម្ភារៈការិយាល័យសម្ភារៈសង្ហារឹម និងជណ្តើរយន្តចំនួន ៤គ្រឿង ។ ២- សាងសង់អគាររដ្ឋបាលចំនួន២ ខ្នងកំពស់ ៤ ជាន់ ទំហំ ៤០,០០ម៉ែត្រគុណ២០,០០ម៉ែត្រព្រមទាំងបំពាក់សម្ភារៈ ការិយាល័យ ​សម្ភារៈសង្ហារឹមនិងជណ្តើរយន្តចំនួន៤ គ្រឿង ។ ៣ – សាងសង់អគារសាលប្រជុំ និងបណ្ណាល័យ ១ខ្នង កំពស់ ៣ជាន់ ទំហំ ៥០,០០ម៉ែត្រ គុណ២០, ០០ម៉ែត្រ ព្រមទាំងបំពាក់សម្ភារៈ ការិយាល័យ សម្ភារៈសង្ហារឹម និង ជណ្តើរយន្តចំនួន ២​ គ្រឿង។ ៤- សាងសង់អគារដាក់គ្រឿងចក្រ៥ខ្នង ទំហំ៤០,០០ម៉ែត្រ គុណ២០,០០ម៉ត្រ ​ ។ ៥ – ជួសជុលអគារចាស់ៗដែលមានស្រាប់ចំនួន ៦ខ្នង ។ ៦- សាងសង់របងព័ទ្ធជុំវិញ រៀបចំបណ្តាញផ្លូវ បណ្តាញទឹកស្អាត ទឹកកខ្វក់ អគ្គិសនី និងសួនច្បារ ក្នុងបរិវេណ ។ ៧- ទិញគ្រឿងចក្រសម្រាប់ការងារជួសជុលថែទាំផ្លូវ ស្ពាន ជូនមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានី- ខេត្ត ។ បន្ទាប់ពីការសាងសង់ទីស្តីការក្រសួងថ្មីរួចរាល់ ទីស្តីការក្រសួងចាស់នៅតាមបណ្តោយផ្លូវនរោត្តម ក្បែរវត្តភ្នំ និងប្រគល់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីប្រើប្រាស់ ។ – តម្កៃនៃការដោះដូរត្រូវមានការឯកភាពពីគណៈកម្មាការឯកជនភាវូបនីយកម្ម ។ លោកទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល ករណីនេះសម្រាប់ពលរដ្ឋជាច្រើនបានសំដែងមតិថា ការប្ដូទីតាំងដីរដ្ឋដ៏ធំខាងលើ វាគ្រានតែជារូបភាពមួយដែលធ្វើឡើងអោយល្អមើល។ ហើយករណីនេះវាជាការឃុបឃិតគ្នាដ៏ធំរវាងថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុនដើម្បីយកដីដែលមានតម្លៃរាប់រយលានដុល្លា ប្ដូថ្នូរបស់តិចតួចពីក្រុមហ៊ុន ដែលគេពោលថា យកឆ្នាំងមាសដូយកឆ្នាំងដី ប៉ុន្តែលុយបានទៅ ?។ ទាក់ទង់ព័ត៌មាននេះ ខ្មែរអាស៊ី មិនរកការបំភ្លឺពីលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល ឬ អ្នកនាំពាក្យក្រសួងបាននោះទេ៕នៅមានត
]]>

Check Also

បើក​កិច្ចប្រជុំ​រួម​គ្នា៖កម្ពុជា​និង​វៀតណាម ពង្រឹង​ប្រតិបត្តិការ បង្ក្រាប​គ្រឿងញៀន​តាម​ព្រំដែន​

កម្ពុជា​និង​វៀតណាម បាន​បើក​កិច្ចប្រជុំ​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ការរៀបចំ ផែនការ​រួម គ្នា​មួយ​ដ៏​ជាក់លាក់​លើ​ការបង្ក្រាប​គ្រឿងញៀន​តាម​បណ្តោយ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង​២ ។​ ​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រព្រឹត្តទៅ​ក្នុង​ទឹកដី​វៀតណាម ក្នុង​សាលប្រជុំ​ក្នុង​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​តៃនិញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​រតិ​ភូ​នៃ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក នាយ​ឧត្តមសេនីយ៍ …

Leave a Reply

Your email address will not be published. Required fields are marked *