ព័ត៌មានបន្ទាន់
Home / ទំព័រដើម / លោក ថន វីរៈ បំភ្លឺថា៖អ្នកឈួសឆាយដី​ឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » គឺឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា ហើយលោកជាអ្នករងគ្រោះមួយរូប

លោក ថន វីរៈ បំភ្លឺថា៖អ្នកឈួសឆាយដី​ឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » គឺឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា ហើយលោកជាអ្នករងគ្រោះមួយរូប

លោក ថន វីរៈ ព្រះសីហនុ៖លោក ថន វីរៈ បានបំភ្លឺថាអ្នកដែលប្រើប្រាស់​​អំណាច​និងតួនាទីដើម្បី​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ច្រើនហិកតា នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ យ៉ាង​អាណាធិបតេយ្យ​ ដោយប្រើ​គ្រឿងចក្រ​ឈូសឆាយ ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួននោះ​ គឺឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា មេបញ្ជាការរងកងពលតូចង៧០ទៅវិញទេ។ចំពោះសកម្មភាពការឈួសឆាយដីរបស់ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ក៏ត្រូវបានសមត្ថកិច្ចឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » បានធ្វើការឃាត់គ្រឿងចក្រផងដែរ។ លោក ថន វីរៈ បានបន្តថា លោកឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា មិនម៉ែនត្រឹមឈួសឆាយរំលោភយកដីរបស់ឧទ្យាន​ជាតិនោះទេ ថែមទាំងបានរំលោភយកដីរបស់លោក និងមានអ្នកខ្លះបានមកចោទមួលបង្កាច់រូបលោកថា ជាអ្នកឈួសឆាយដីនោះទៅវិញ ធ្វើអោយលោកទទួលរងនូវភាពអយុត្តិធម៏។ រូបពាក់អាវដៃខ្លីគឺលោកឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា លោក ថន វីរៈ បានអះអាងថា ការឈូសឆាយ ទន្ទ្រាន​យក​ដី​​ឧទ្យាន​ជាតិ​ព្រះសីហនុ « រាម »ពីសំណាក់ឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា បានប្រើប្រាសឡានកងទ័ពមកជាមួយ ដើម្បីបន្លាច់ពលរដ្ឋ និងអាជ្ញាធរមានសមត្ថិកិច្ចថែមទៀត រហូតត្រូវបានមន្ត្រីឧទ្យាន​ជាតិ ឃាត់គ្រឿងចក្រទៀត។ លោក ថន វីរៈ បានបញ្ជាក់ថា ចំពោះអ្នកដែលផ្ដល់ព័ត៌មានអោយអ្នកកាសែតចុះផ្សាយថ្មីៗនេះថា លោកមានប្រវត្តិរូបមិនល្អ ដូចជារឿងរ៉ាវផ្ទៃក្នុងគ្រសារ បញ្ហាជីវិត និងស្នេហា គឺសុទ្ធតែផ្ទុយស្រឡះពីការពិតទាំងស្រុង បញ្ហានេះអាចមកពីការច្រណែន និងលោក។ ហើយសម្រាប់រូបលោកកន្លងមកបានប្រឹងប្រែងគ្រប់យ៉ាងដើម្បីកត្តិយស និងសេចក្ដីថ្លៃថ្នូ តាំងដើមរៀងមក ដោយមូលហេតុនេះបានធ្វើអោយលោកក្លាយជាបុគ្គលជោគជ័យម្នាក់នាពេលនេះ។ដូច្នេះអ្វីដែលអ្នកចោទ និងរិះគន់ទាំងប៉ុន្មាន់កន្លង ដូចជារឿងដីនៅក្នុងឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » នេះគឺសុទ្ធតែជាល្បិចស្វាស៊ីបាយយកលាប់ម៉ាត់ពពែទាំងអស់។ ទាហ៊ានកងពលតូចង៧០ ដែលទៅរំលោភដីក្នុងឧទ្យាន​ជាតិ​ព្រះសីហនុ « រាម » ​​ឡានសឺរ៉ែនកងទ័ពកងពលង៧០ដែលគេយកប្រើទៅរំលោភដីរដ្ឋ សូមជម្រាបថា ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” មាន​ទីតាំង​ស្ថិតនៅ​ទិសនិរតី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិតនៅ​ចន្លោះ​រវាង​កោះ​ថ្មី និង​ក្រុងព្រះសីហនុ មាន​ចម្ងាយ​ប្រហែល ១៨​គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ និង​មាន​ចម្ងាយ​ប្រមាណ ១៩៤​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៤​។​ ​ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” ស្ថិតនៅ​ក្នុងស្រុក​ព្រៃនប់ ក្នុង​ខេត្ត​ព្រះសីហនុ មាន​ទីតាំង​ខាងជើង​ជាប់​នឹង​ផ្លូវជាតិ​លេខ​៤ ឃុំ​រាម ឃុំ​អូរ​ឧក​ញ្ញ៉ា ហេង ដែល​ស្ថិត​នៅជាប់​ជួរ​ភ្នំ​។ ចំណែក​ខាងកើត​ជាប់ឃុំ​បត់​ត្រង់ ភូមិ​អុង ក្នុង​ឃុំ​រាម និង​ឈូង​សមុទ្រ​ថៃ​។ ខាងលិច​ជាប់​នឹង​ឃុំ​បឹង​តា​ព្រហ្ម និង​ឃុំ​អូរជ្រៅ ខាងត្បូង​ជាប់​នឹង​ឈូង​សមុទ្រ​ថៃ​។​ ​ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” មាន​ផ្ទៃដី ២១.០០០​ហិកតា​នេះ​ក្រៅពី​នៅជាប់​មាត់សមុទ្រ ក៏​ស្ថិតនៅក្នុង​តំបន់​ជួរ​ភ្នំ ដោយ​ប្រជុំភ្នំ​នៅ​តំបន់​ទាំងនោះ​ស្ថិតនៅ​រាយប៉ាយ​ពេញ​តំបន់​ហើយ​មាន​រយៈកម្ពស់​ប្រែប្រួល​ពី ៥០​ម៉ែត្រ ដល់ ២៨៤​ម៉ែត្រ ដោយមាន​ភ្នំ​តូច ធំ និង​កោះ​ចំនួន ២ គឺ​កោះ​ថ្មី និង​កោះសេះ​។​ កំណត់ហេតុមន្ត្រីឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” ដែលចុះឃាត ឧទ្យាន​ជាតិ​ព្រះសីហនុ “​រាម​” បាន​បើកសម្ពោធ ទទួលស្គាល់ ដោយ​ព្រះ​រាជ្យ​ក្រិ​ត្យ នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​១៩៩៣ ដែលមាន​ទំហំ​ផ្ទៃដី​សរុប ២១.០០០​ហិកតា ដែល​ក្នុងនោះ ១៥.០០០​ហិកតា ជា​ដីគោក​តាម​ឆ្នេរសមុទ្រ និង ៦.០០០​ហិកតា​ជា​ផ្ទៃ​ទឹកសមុទ្រ​។ ពាក់ព័ន្ធនិងព័ត៌មានខាងលើ ខ្មែរអាស៊ី មិនអាចរកការបំភ្លឺពីលោកឧ​ត្ត​ម​សេនីយ៍​ទោឧកញ៉ា ភឿន ផល្លា មេបញ្ជាការរងកងពលតូចង៧០ បានទេ នៅព្រឹកថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩នេះ ដោយគ្មានលេខទូរស័ព្ទ ប៉ុន្តែ ខ្មែរអាស៊ី និងទទួលយកការបំភ្លឺគ្រប់ពេលដោយរីករាយ៕អត្ថបទសហភាតរៈ កែសម្រួលរួចដោយ Viroukkiri]]>

Check Also

សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែង​កូនប្រុស​មេបញ្ជាការ​អាវុធ​ហត្ថខេត្តក្រចេះ​ ស្ងាត់ៗ​

​ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89 កំពង់ចាម៖តាមប្រភព​ព័ត៌មាន​មួយ​បាន​​ឲ្យ​ដឹងថា​សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែងអតីតមន្ត្រី កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ឈ្មោះ សាន្ត សុខុម ដែលត្រូវជា​កូនប្រុស​បង្កើត​របស់លោកឧត្តមសេនីយ៏ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ ដែល​ប្រឈម​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន …

Leave a Reply

Your email address will not be published. Required fields are marked *