ព័ត៌មានបន្ទាន់
Home / ទំព័រដើម / ធ្លាយរឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ស៊ីមិនធម្មតា

ធ្លាយរឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ស៊ីមិនធម្មតា

​ថ្មីៗ​នេះ​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​បាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពពី​មន្ត្រី​គយ​នៅ​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក ទី ប៊ុន​ឡង់ តែង​ប្រើប្រាស់​ឈ្មោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម ហើយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ទី ប៊ុន​ឡង់ ហើយ​ឃុបឃិត​គ្នា​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​យ៉ាង​សុខ​ស្រួល​។​

​ចាប់តាំងពី​លោក ទី ប៊ុន​ឡង់ ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន រួចមក​គឺ​លោក ទី ប៊ុន​ឡង់ ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ កន្លងមក​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​លាតត្រដាង​ជា​បន្តបន្ទាប់​នូវ​រឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ដែលជា​ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។ ក៏ប៉ុន្តែ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​ទុក​ឲ្យ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។​

តាម​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​លោក ទី ប៊ុន​ឡង់ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ផ្ទុយទៅវិញ​លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​បាន​គាបសង្កត់​យ៉ាង​ពេញបន្ទុក​ទៅលើ​ប្រជាពលរដ្ឋ​និង​អាជីវករ​តូចតាច​ដែល​នាំចូល​ទំនិញ​តាម​រ៉ឺម៉ក​ឬ​តាម​រទេះ ដោយ​គ្មាន​ការយោគយល់​បន្តិច​ណា​ឡើយ ដូច្នេះហើយ​ទើប​ពលរដ្ឋ​និង​អាជីវករ​តូចតាច​ប្រមូល​ផ្ដុំគ្នា​តវ៉ា​មុខ​ស្នាក់ការ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ច្រើនលើក​មកហើយ​។ ការដែល​លោក ទី ប៊ុន​ឡង់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ផងដែរ ហើយ​លោក ទី ប៊ុន​ឡង់ តែង​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​ទង្វើ​របស់ខ្លួន​ទៀតផង​។​

​ប្រភពពី​មន្ត្រី​គយ​ខេត្ត​ប៉ៃលិន ដែល​ស្និទ្ធ​នឹង​លោក ទី ប៊ុន​ឡង់ បាន​ឲ្យ​ដឹងថា ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ បង់ពន្ធ​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ការឃុបឃិត​បែង​ចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​លោក ទី ប៊ុន​ឡង់ យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ធំៗ​សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ដើម្បី​ឲ្យ​មុខ​ជំនួញ​របស់​ពួកគេ​ប្រព្រឹត្ត​ទៅដោយ​រលូន​។ មន្ត្រី​គយ​នៅ​ខេត្ត​ប៉ៃលិន អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ខ្លះ​ផង​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​បំពាន​លើ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​បន្តទៀត​។ ដោយហេតុថា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​មិន​ហ៊ាន​ប៉ះពាល់​លោក ទី ប៊ុន​ឡង់ និង​លោក សំ សុវណ្ណារិទ្ធ នោះទេ​ព្រោះ​មន្ត្រី​គយ​រូបនេះ​មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​ទៅទៀត​៕

 

Check Also

សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែង​កូនប្រុស​មេបញ្ជាការ​អាវុធ​ហត្ថខេត្តក្រចេះ​ ស្ងាត់ៗ​

​ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89 កំពង់ចាម៖តាមប្រភព​ព័ត៌មាន​មួយ​បាន​​ឲ្យ​ដឹងថា​សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែងអតីតមន្ត្រី កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ឈ្មោះ សាន្ត សុខុម ដែលត្រូវជា​កូនប្រុស​បង្កើត​របស់លោកឧត្តមសេនីយ៏ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ ដែល​ប្រឈម​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន …

Leave a Reply

Your email address will not be published. Required fields are marked *