ព័ត៌មានបន្ទាន់
Home / ទំព័រដើម / ក្រសួងមហាផ្ទៃ និងACU គួរបើកការស្រាវជ្រាវរឿងអាស្រូវរបស់អធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ ករណីចាប់ឈើច្រើនដងគ្មានកំណតហេតុត្រឹមត្រូវ និងផ្អឹបទុកមិនប្រគល់អោយរដ្ឋបាលព្រៃឈើចាត់ការបន្

ក្រសួងមហាផ្ទៃ និងACU គួរបើកការស្រាវជ្រាវរឿងអាស្រូវរបស់អធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ ករណីចាប់ឈើច្រើនដងគ្មានកំណតហេតុត្រឹមត្រូវ និងផ្អឹបទុកមិនប្រគល់អោយរដ្ឋបាលព្រៃឈើចាត់ការបន្

ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89

ពោធិ៍សាត់៖ករណីរឿងលោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ចាប់ឈើគ្មានកំណត់ហេតុ និងមិនបានរាយការណ៏ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងតុលាការ ពេលនេះបាននិងកំពុងរងនូវការរិះគន់ពីមហាជនថា ទង្វើនេះជារឿងមិនប្រក្រតីនិងខុសច្បាប់យ៉ាងធ្ងន់ធ្ង ដែលចាំបាច់ ក្រសួងមហាផ្ទៃ ACU លោកអភិបាលខេត្តរួមនិងស្នងការនគរបាលខេត្តពោធិ៍សាត់ ត្រូវតែបើកការស្រាវជ្រាវរឿងអាស្រូវមួយនេះនិងចាត់វិធានការផ្លូវច្បាប់លើអ្នកប្រព្រិត្តិខុសផងដែរ។

ប្រភពបានរាយការណ៏ថា មួយរយះកន្លងមកនេះលោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ចាប់ឈើជាច្រើនលើក ប៉ុន្តែលោកមិនបានធ្វើកំណត់ហេតុ និងមិនបានរាយការណ៏ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងតុលាការនោះទេ ដោយលោកអធិការរូបនេះ បានយកឈើដែលចាប់បានទាំងនោះមករក្សាទុកនៅបរិវេណអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ថែមទាំងមានការដឹកចេញក្រៅជាច្រើនគោយន្តផងដែរ។ករណីនេះត្រូវបានសង្ស័យថាឈើដែលចាប់បានទាំងនោះ អាចត្រូវបានដឹកយកទៅលក់អោយដេប៉ូឈើ ដើម្បីយកប្រាក់ ដែលជាអំពើពុករលួយមួយមិនអាចអនុគ្រោះបានឡើយ។ហើយប្រសិនបើលោកអធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ គាត់ជាមនុស្សស្អាតស្អំម៉ែន គឺនៅពេលគាត់ចាប់ឈើបាន ត្រូវមានកំណត់ហេតុ និងធ្វើរបាយការណ៏និងត្រូវប្រគល់គល់ឈើ ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរដ្ឋបាលព្រៃឈើកសាងសំណុំរឿងទៅតុលាការចាត់ការផ្លូវច្បាប់។ប៉ុន្តែអធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ មិនបានធ្វើដូច្នេះទេ គឺចាប់ឈើដែលឈ្មួញ ឬ ពលរដ្ឋដឹកជញ្ជូនខុសច្បាប់យកមករក្សាទុក ហើយបែជាលួចដឹកឈើនោះចេញស្ងាត់ៗ បញ្ហានេះទើបបានបង្កការសង្ស័យថា ឈើខុសច្បាប់ដែលចាប់បានគឺលោកអធិការយកទៅលក់តែម្ដង។

សូមរំលឹកថាថ្មីនេះៗ កម្លាំងអធិការនគរបាលស្រុកភ្នំក្រវាញ
បានចាប់ដើមអំពិល​បារាំង ទុកចោលអស់ពេល៥ថ្ងៃ មិនបញ្ជូនទៅជំនាញរដ្ឋបាលព្រៃឈើ និងមិនរាយការណ៏ទៅព្រះរាជអាជ្ញារនោះទេគឺចាប់​ដើមអំពិល​បារាំង ដែលដឹកតាមរថយន្តបាកុង តាំងពីម៉ោង៨យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ហើយទុករហូតដល់មកដល់យប់ថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០១៩ ទើបលោកអធិការនគរបាលស្រុកភ្នំក្រវាញ ថានឹងបញ្ជូន​រថយន្តបាកុង ជាមួយនឹងកំណាត់ដើមអំពិលបារាំងចំនួន៥ដើម​នោះ​ឲ្យទៅរដ្ឋបាលព្រៃឈើ​ចាត់ចែងបន្តដែលជាការខុសនិតិវិធីច្បាប់។ការចាប់​ដើមអំពិលបារាំងនេះ ប្រភពបានអោយដឹងថា សង្ស័យលោកអធិការនិងកូនចៅមួយចំនួនតូច​ គិតថាម្ចាស់ដើមអំពិលបារាំង នឹង​គិតគូរលុយកាក់ ប៉ុន្តែដោយសារម្ចាស់​ដើមអំពិល​បារាំង គិតថាមិនខុសច្បាប់ ហើយមិនចំណាយប្រាក់​ឲ្យនោះ ធ្វើឲ្យពួកគាត់​ខកចិត្ត ហើយ​ប្រុងបញ្ជូន​ឲ្យទៅជំនាញរដ្ឋបាលព្រៃឈើ ដើម្បីទប់ទល់ប្រសិនម្ចាស់ឈើប្ដឹង។ ព្រោះម្ចាស់​គេ​យល់​ច្បាប់ និងមានលិខិតស្នាមត្រឹមត្រូវពីការទិញ-លក់ដើមឈើក្នុងស្រុក ក៏ដូចជាលិខិតដឹកជញ្ជូនយល់ព្រមដោយអភិបាលខេត្ត ដូច្នេះ អ្នកចាប់ដើមអំពិល​បារាំង​ខកចិត្តជាខ្លាំង ។

ប្រសិនបើលោកអធិការនគរបាល មានឯក​សារ ឬកំណត់ហេតុ ហើយប្រគល់ឲ្យមេព្រៃភ្លាមៗ ពេលចាប់នោះជារឿងត្រឹម ប៉ុន្តែផ្ទុយទៅវិញចាប់ដើមអំពិលបារាំងតាំងពីថ្ងៃទី២២​ ខែមេសា ទើបស្រែកថា ប្រគល់ឲ្យមេព្រៃនៅយប់ថ្ងៃទី២៧ ខែមេសា ដោយគ្មានឯកសារអ្វីទាំងអស់នេះហើយជារឿងមិនប្រក្រតី។

សម្ដីអធិការនគរបាលស្រុកភ្នំក្រវាញ កន្លងមកហាក់ដូចម៉ាត់ណា ក៏យកថ្នាក់លើមកបាំងមុខដែរ ប៉ុន្តែសកម្មភាពរបស់លោកហាក់បីដូចគ្មានយល់ច្បាប់អ្វីទេ

គឺចាប់ប្រាំថ្ងៃទើបរាយការណ៏ទៅជំនាញតើករណីនេះ ត្រូវឬខុសច្បាប់? បើចាប់ភ្លាមរាយការណ៏ភ្លាមៗ ទៅជំនាញ និងព្រះរាជអាជ្ញារ ទើបត្រឹមត្រូវ បើទុកជិតមួយអាទិត្យធ្វើរាយការណ៏នេះការខុសច្បាប់ទាំងស្រុង។

ចំណែកឈើមុនៗគ្មានច្បាប់ដែលត្រូវលោកអធិការចាប់ មិនដឹងថា យកឈើទៅធ្វើអ្វីក៏គ្មានដឹង ចឹងលោកអធិការ
អាចស៊ីដាច់ឈើទាំងនោះយ៉ាងស្រួល ដោយគ្រានតែទុកឈើនោះមួយរយះសិន ដើម្បីកាពារម្ចាស់ឈើរកអន្តរាគមន៏សុំឈើទៅវិញ។

តាមប្រភពដដែលបានបន្តថា ការដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញ សព្វថ្ងៃនៅតែបន្តកើតដដែលទោះបីមានបទបញ្ជាយ៉ាងតឹងរឹង របស់គណបញ្ជាការឯកភាពខេត្តដែលលោក ម៉ៅ ធនិន្ទ ជាអភិបាលខេត្តនោះ អោយចាត់វិធានការទប់ស្កាតយ៉ាងក្ដី ឈ្មួញនៅតែដឹកឈើចេញពីស្រុកភ្នំក្រវាញ ក៏បាន ព្រោះឈ្មួញបងលុយបើកផ្លូវអោយមន្ត្រីមានសមត្ថកិច្ចមួយចំនួនផងដែរ។ចំពោះការចាប់ឈើរបស់ឈ្មួញមួយចំនួនពីសំណាក់អធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ គឺភាគ់ច្រើនមកពីការចចាមិនត្រូវថ្លៃ ឬ ភ្លេចប្រាប់មុនចង់គេច១ជើង២ជើងជាដើម។

បុគ្គលម្នាក់មានគណនីFacebook គីរី សុខហេង សម័យសន្តិភាព បានឡាយ video បានជេអ្នកកាសែត និងនិយាយលើកសសើរលោក តាន់ គារិទ្ធ យ៉ាងច្រើនហើយរូបគេបានបកស្រាយថា រឿងដែរគេហទំព័រផែនដីថ្មី សសេរថាសង្ស័យលោកអធិការ ឈើដែលចាប់ទៅលក់នោះ គឺមិនពិតទេ ដោយបុរស់រូបនេះអះអាងថា មានការដឹកឈើចេញពីអធិការដ្ឋានម៉ែន ប៉ុន្តែអោយទៅប៉េអឹម ប៉ូលីស សាលារៀន និង ភូមិ ឃុំ។

ប្រសិនបើសម្ដីបុរសរូបនេះបាននិយាយជាការបង្គាប់របស់លោកអធិការ តាន់ គារិទ្ធ ម៉ែននោះមានន័យថាលោក តាន់ គារិទ្ធ ពិតជាទទួលខ្លួនបានអនុញាត្តិអោយដឹកឈើចេញពីអធិការដ្ឋានម៉ែន ដូច្នេះ
គឺជាអំពើខុសច្បាប់ ដែលត្រូវដែលចាំបាច់ ក្រសួងមហាផ្ទៃ ACU លោកអភិបាលខេត្ តរួមនិងស្នងការនគរបាលខេត្តពោធិ៍សាត់ ត្រូវតែបើកការស្រាវជ្រាវរឿងអាស្រូវមួយនេះ និងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ ដើម្បីកុំអោយមន្ត្រីដ៏ទៃទៀតយកគំរ៉ូអាក្រក់តាម។

សូមរំលឹកថានៅខេត្តពោធិ៍សាត មួយរយះកន្លងមកនេះបុគ្គលម្នាក់មានគណនីFacebook គីរី សុខហេង សម័យសន្តិភាព តែងតែចេញមុខឡាយ video ជេតាមFacebook ទាំងទទឹងទិស មកលើអ្នកកាសែតជាច្រើនរូប ក្រោយពេលអ្នកកាសែតទាំងនោះបានផ្សាយអំពីរឿងអាស្រូវមន្ត្រីខិលខូចមួយចំនួននៅក្នុងខេត្តនេះ។

ចំពោះមន្ត្រីដែលត្រូវអ្នកកាសែតសសេររិះគន់ បើទៅពឹងមនុស្សរបៀបបុគ្គលម្នាក់មានគណនីFacebook គីរី សុខហេង សម័យសន្តិភាព អោយជួយបកស្រាយវ៉ៃប្រហាបកលើអ្នកកាសែតវិញ គីជារឿងឆោតល្ងួងដូចយកសាំងចាក់លើភ្លើង ធ្វើអោយអ្នកកាសែតខំប្រឹងស្រាវជ្រាវរឿងនោះកាន់តែខ្លាំង និងឃើញរឿងអាស្រូវខ្លូនកាន់តែច្រើន។ហើយពួកគេនិងផ្សព្វផ្សាយរឿងអាស្រូវកាន់តែច្រើនអាចនិងធ្វើអោយរឿងមិនសូវល្បីពេលចុះដំបូងទៅជារឿងល្បីឈ្មោះពាសពេញប្រទេស។

តាមកត់សម្គាល់ គណនីFacebook គីរី សុខហេង សម័យសន្តិភាព ពេលឡាយជេអ្នកកាសែតម្ដងៗ ឃើញមិនសូវមានអ្នកឡាចទេ ប៉ុន្តែមានការសែច្រើនរហូតជាង១០០សែ ការពិត គឺគេមាន គណនីFacebook ដែលគេបង្កើតខ្ទង់១០ទុកសម្រាប់សែខ្លួនឯង ប៉ុន្តែទោះបីប្រឹងសែអញ្ចឹងម៉ែន ប៉ុន្តែការសែនោះគ្មានគុណភាពទេ ដោយ Facebook មិនអនុញាត្តិអោយមនុស្សមើលឃើញច្រើនឡើយ។ ផ្ទុយទៅវិញ គណនីFacebook ទាំងនោះនិងត្រូវខូចប្រើលែង ក្នុងរយះពេលខ្លី។ សម្រាប់អ្នកមិនដឹងឃើញសែស្មានថាខ្លាំង បើខ្លាំងពិត គឺមហាជនយកគណនីផ្លូវការ ១សែម្នាក់១សែ ទើបមានអ្នកឃើញច្រើន។ប្រសិនបើខ្លួនគណនី១សែ២០ឬ៣០សែនោះអត់ប្រយោជន៏ ដោយសូវមិនមានអ្នកឃើញច្រើនទេ ប៉ុន្តែវាអាចបំភ័នភ្នែកអ្នកចូលមើលគណនីFacebookបានខ្លះ ត្រង់ឃើញសែច្រើនថាច្រឡំស្មានថាមនុស្សមើលច្រើន ចំពោះអ្នកមិនបានឆែកមើលត្រង់អ្នកសែនោះ៕

Check Also

បើក​កិច្ចប្រជុំ​រួម​គ្នា៖កម្ពុជា​និង​វៀតណាម ពង្រឹង​ប្រតិបត្តិការ បង្ក្រាប​គ្រឿងញៀន​តាម​ព្រំដែន​

កម្ពុជា​និង​វៀតណាម បាន​បើក​កិច្ចប្រជុំ​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ការរៀបចំ ផែនការ​រួម គ្នា​មួយ​ដ៏​ជាក់លាក់​លើ​ការបង្ក្រាប​គ្រឿងញៀន​តាម​បណ្តោយ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង​២ ។​ ​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រព្រឹត្តទៅ​ក្នុង​ទឹកដី​វៀតណាម ក្នុង​សាលប្រជុំ​ក្នុង​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​តៃនិញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​រតិ​ភូ​នៃ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក នាយ​ឧត្តមសេនីយ៍ …

Leave a Reply

Your email address will not be published. Required fields are marked *