ព័ត៌មានបន្ទាន់
Home / ទំព័រដើម / ត្រូវច្បាប់ឬខុស? ៖ឈើល្មើសច្បាប់ដែលរឹបអូសបាន១៥ឡានមានចំនួនប្រហែល៨០ម៉ែត្រគីប ត្រូវយកចាត់ចែងទូទាត់ថ្លៃឡានដឹកជញ្ជូនអស់១៥ម៉ែត្រគីបដោយលោកអភិបាលស្រុកភ្នំក្រវាញ

ត្រូវច្បាប់ឬខុស? ៖ឈើល្មើសច្បាប់ដែលរឹបអូសបាន១៥ឡានមានចំនួនប្រហែល៨០ម៉ែត្រគីប ត្រូវយកចាត់ចែងទូទាត់ថ្លៃឡានដឹកជញ្ជូនអស់១៥ម៉ែត្រគីបដោយលោកអភិបាលស្រុកភ្នំក្រវាញ


ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89

ពោធិ៍សាត់៖ យោងតាមការបំភ្លឺរបស់លោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ក្រោយពេលដែលគេហទំព័រផែនដីថ្មី និងគេហទំព័រ ខ្មែរអាស៊ី បានចេញផ្សាយថា ចំពោះរឿងចាប់ឈើ គ្មានកំណត់ហេតុ និងមិនបានរាយការណ៏ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ថែមទាំងបានដឹកឈើប្រភេទគ្រឿងផ្ទះមួយចំនួនដែលចាប់បាន មានការដឹកចេញពីអធិការដ្ឋានជាច្រើនគោយន្ត សង្ស័យថា ឈើដែលចាប់បានអាចយកទៅលក់នោះគឺមិនពិតទេ។ដោយលោកអធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ បានចេញលិខិតធ្វើការបំភ្លឺមួយនេះ និងបានបង្ហោះក្នុងគណនីផ្លូវការឈ្មោះអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីប្រកាសដល់សាធារណជនកុំអោយយល់ច្រឡំ និងអ្វីដែលគេហទំព័រទាំង២បានផ្សាយថ្មីនេះ។

សេចក្ដីបំភ្លឺរបស់លោកអធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ បានអះអាងថា ការអនុវត្តន៏បង្រ្កាប់ឈើល្មើសច្បាប់ គិតចាប់ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ គណៈបញ្ជាការកងឯកភាពស្រុកដឹកនាំដោយលោកអភិបាលស្រុកភ្នំក្រវាញ សូ សាហុង
ចាប់បានមានឈើច្រើនប្រភេទ ជាគ្រឿងផ្ទះដែលអានិងជ្រៀករួច សរុប១៥ឡាន មានចំនួនប្រហែល៨០ម៉ែត្រគីប ហើយឈើទាំងនេះលោកអភិបាលស្រុកភ្នំក្រវាញយកបានចាត់ចែងទូទាត់ដោះស្រាយថ្លៃឡានដឹកជញ្ជូនអស់ឈើស្មើរ ១៥ម៉ែត្រគីប និងថ្លៃកម្មកលើកដាក់ឈើ៣០មុឺនរៀលរ។ចំពោះឈើដែលនៅសល់ត្រូវបានលោកអភិបាលស្រុកភ្នំក្រវាញ សូ សាហុង ផ្ញើនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីរក្សារទុក ដើម្បីប្រគល់អោយអង្គភាពណារួមមាន សាលាឃុំ សាលារៀន ប៉ុស្ដិ៏នគរបាលរដ្ឋបាល ដែលសាងសង់ពីឈើ ហើយមានការទ្រុធទ្រោម ត្រូវធ្វើការជុសជុល អាចធ្វើសំណើទៅលោកអភិបាលស្រុកភ្នំក្រវាញ លោក និងធ្វើការត្រួតពិនិត្យ ផ្ដល់ជូនតាមការជាក់ស្ដែង។

ចំណែករឿងដែលលោក សូ សាហុង អភិបាលស្រុកភ្នំក្រវាញ យកឈើលក់ឬដោះដូរជាមួយម្ចាស់ឡានស៊ីឈ្នួលដឹកឈើល្មើសមករក្សាទុកដាក់នេះ មានមតិពលរដ្ឋជាច្រើនបានបញ្ចេញទស្សនះផ្សេងគ្នា មតិខ្លះថានេះ ជាការខុស ព្រោះកន្លងមកឈើដែលសមត្ថកិច្ចចាប់បានត្រូវបញ្ជូនទៅកាន់តុលាការ ហើយចុងក្រោយក្រសួងកសិកម្មដាក់លក់តាមរយះការដែញថ្លៃ ចុះបើលក់ដោះដូបែបនេះ តើទុកចិត្តថាការដោះដូឈើ១៥ម៉ែត្រគីបនោះត្រឹមត្រូវម៉េចកើត ? ។ មតិមួយទៀតថា បើមិនលក់យកលុយអោយថ្ងៃឡានដឹកជញ្ជូន តើសាលាស្រុកបានប្រាក់ពីណាចេញថ្លៃដឹក បើខ្ទង់ចំណាយបែបនេះគ្មានផង មានតែលោកអភិបាលចេញប្រាក់ផ្ទាល់ខ្លួន អញ្ចឹងមានតែពិធីនេះទើបស្រួល។សម្រាប់មតិខ្លះទៀតថា ឈើអាជ្រៀករួចចអញ្ជឹងដឹក៨០ម៉ែត្រគីប ទូទាត់ថ្លៃដឹករហូតដល់១៥ម៉ែត្រស្មើរនិងជិត២០% នៃឈើសរុប អីក៏អស់ច្រើនម្លេះ កន្លែងនិងទុកដាក់មានឆ្លង់ខេត្តអីណានៅ ជិតៗសោះ។

សម្រាប់មតិខ្លះថា ករណីនេះគួរក្រសួងមហាផ្ទៃ ចុះពិនិត្យមើល និងស្រាវជ្រាវ ដោយរឿងនេះអាចគ្រានតែជាផ្នែកតូចមួយនៃ រឿងជាច្រើនដែលមិនទាន់បែកធ្លាយ ចុះរឿងដែលមិនទាន់បែកធ្លាយទៅជាយ៉ាងណា។

ទាក់ទងព័ត៌មាននេះ ខ្មែរអាស៊ី មិនអាចរកការបំភ្លឺពីលោកសូ សាហុង អភិបាលស្រុកភ្នំក្រវាញ បានទេដោយទូរស័ព្ទមិនចូល៕

 

Check Also

សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែង​កូនប្រុស​មេបញ្ជាការ​អាវុធ​ហត្ថខេត្តក្រចេះ​ ស្ងាត់ៗ​

​ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89 កំពង់ចាម៖តាមប្រភព​ព័ត៌មាន​មួយ​បាន​​ឲ្យ​ដឹងថា​សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែងអតីតមន្ត្រី កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ឈ្មោះ សាន្ត សុខុម ដែលត្រូវជា​កូនប្រុស​បង្កើត​របស់លោកឧត្តមសេនីយ៏ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ ដែល​ប្រឈម​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន …

Leave a Reply

Your email address will not be published. Required fields are marked *