ព័ត៌មានបន្ទាន់
Home / ទំព័រដើម / សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែង​កូនប្រុស​មេបញ្ជាការ​អាវុធ​ហត្ថខេត្តក្រចេះ​ ស្ងាត់ៗ​

សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែង​កូនប្រុស​មេបញ្ជាការ​អាវុធ​ហត្ថខេត្តក្រចេះ​ ស្ងាត់ៗ​

​ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89

កំពង់ចាម៖តាមប្រភព​ព័ត៌មាន​មួយ​បាន​​ឲ្យ​ដឹងថា​សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែងអតីតមន្ត្រី កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ឈ្មោះ សាន្ត សុខុម ដែលត្រូវជា​កូនប្រុស​បង្កើត​របស់លោកឧត្តមសេនីយ៏ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ ដែល​ប្រឈម​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន ទម្ងន់ទោស​ដោយ​គំរាមកំហែង​នឹង​អាវុធ​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។​
​ ​
តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សាន្ត សុខុម ត្រូវបាន​តុលាការ​ដោះលែង​អំឡុងពេល​ក្រោយ​ចូលឆ្នាំ​ខ្មែរ ហើយ​ការដោះលែង​នោះ​ស្ថិតក្នុង​ភាពមិនប្រក្រតី ដោយជនសង្ស័យ​នៅជាប់​ក្នុងការ​ស៊ើបអង្កេត​នៅឡើយ ។​
​ ​
​ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រោយ​ដោះលែង​ភ្លាមៗ ជនសង្ស័យ​ឈ្មោះ សាន្ត សុខុម បានគេច​ខ្លួន​មក​រស់នៅ​ភ្នំពេញ​ស្ងាត់ៗ ដោយ​មិន​ហ៊ាន​នៅផ្ទះ​នា​ខេត្តកំពង់ចាមទេ ករណីនេះ អាច​នឹង​បញ្ជាក់ថា ខ្លាច​បែកការណ៍ ។​


​ ​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ខ្មែរអាស៊ី បាន​ព្យាយាម​ទំនាក់ទំនង​សួរ​បញ្ជាក់​ឬ​បំភ្លឺ​ពី​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ខេត្តកំពង់ចាម​ផងដែរ ប៉ុន្តែ​មិន​ទទួលបាន​ចម្លើយ​អ្វី​ទាំងអស់ ។ ប៉ុន្តែ​ប្រភពជាច្រើន​នៅ​ខេត្តកំពង់ចាម សំខាន់​ក្រុមគ្រួសារ​ជនសង្ស័យ​បានបញ្ជាក់​ច្បាស់​ថា ពិតជា​មានការ ដោះលែង​អតីតមន្ត្រីកងរាជអវុធហត្ថខេត្តកំពង់ចាម​ឈ្មោះ សាន្ត សុខុម នោះ​ប្រាកដ​មែន ។​ចំណែកលោកឧត្តមសេនីយ៏ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ ក៏មិនអាចទាក់ទង់រកការបំភ្លឺបាន។

​ ​
​ទោះបីជា​យ៉ាងណា ក៏ដោយ​គេ​មិនអាច​ចោទប្រកាន់ ​ឬ​រិះគន់​ ចំពោះ​ចំណាត់ការ​របស់​តុលាការខេត្ត​កំពង់ចាម​ ដោយនេះ​វា​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដូច្នេះមិនអាចតវ៉ាបាន។​
​ ​
សូមរំលឹកថា មន្ត្រី​អាវុធហត្ថ​ឈ្មោះ សាន្ត សុខុម ត្រូវបាន​គេ​ទម្លាយ​វីដេអូ នៃ​ការ​វាយ និង​ដក​កាំភ្លើង​ភ្ជង់​គូ​ជម្លោះ ក្នុង​ហាង​អ៊ិន​ធឺ​ណេ​ត​មួយកន្លែង ទី​រួម​ខេត្តកំពង់ចាម នាំ​ឲ្យ​កក្រើក ពេញ​បណ្តាញ​សង្គម Facebook​។នៅក្នុង​វីដេអូ​រយៈ​ជាង​២​នាទី មន្ត្រី​អាវុធហត្ថ សាន្ត សុខុម បាន​វាយ​ទៅ លើ​គូ​ជម្លោះ​ដោយ​ដៃ និង​យក​ជង្គង់​អុក​ក្បាល រហូត​ដក​កាំភ្លើង​ភ្ជង់​គាំ​រាម​ទៀតផង ។​

 

ចំណែកលោក​មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្តក្រចេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន ក៏​ធ្លាប់បាន បានបញ្ជាក់​មកកាន់​ប​ណ្តា​ញ​សារព័ត៌មាន​ក្នុងស្រុក​ដោយ​ទទួលស្គាល់​អំពី​រឿងហេតុ​ខាងលើនេះ ដែល​បង្កឡើង​ដោយ​កូនប្រុស​របស់ខ្លួន ប៉ុន្តែ​លោក​ថា​ករណីនេះ​បាន​ផ្តើមចេញពី​កូនប្រុស​ម្នាក់ ទៀត​ឈ្មោះ សាន្ត សុវិជ្ជា ដែល​ត្រូវជា​ប្អូន​របស់​សាន សុខុម​។


​ក្រោយ​ទទួល​បណ្តឹង​ពី​យុវជន​រងគ្រោះ​ឈ្មោះ វ៉ាន់ ចាន់​អ​ទិ​ច្ចប​ញ្ញា និង​ឈ្មោះ យ៉េ ចិន្តា ហើយ​នោះ លោក ហាក់ ហ៊​ន់ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩ ក៏បាន​ចេញ​ដីកា​ឲ្យ​កូនប្រុស​មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្តក្រចេះ​ឈ្មោះ សាន្ត សុខុម ចូលខ្លួន​នៅមុខ​អយ្យការ​ឲ្យ​បាន​មុន​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រើ​អំពើហិង្សា​នេះ​។

​ទន្ទឹម​នោះ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រតិកម្ម​ជា​សាធារណៈ​ដោយ បាន​រំលឹក​ឲ្យ​មន្ត្រី​អាវុធហត្ថ​រូបនេះ​ចូលខ្លួន​ដោះស្រាយ​បញ្ហា បើ​មិន​ដូច្នោះ​ឪពុក​របស់គេ​ដែល ជា​មេបញ្ជាការ​អាវុធហត្ថ ខេត្តក្រចេះ​ ក៏​ប្រឈម​ការ​អស់​តួនាទីនិង​តំណែង​ផងដែរ​៕

 

 

Check Also

ត្រូវច្បាប់ឬខុស? ៖ឈើល្មើសច្បាប់ដែលរឹបអូសបាន១៥ឡានមានចំនួនប្រហែល៨០ម៉ែត្រគីប ត្រូវយកចាត់ចែងទូទាត់ថ្លៃឡានដឹកជញ្ជូនអស់១៥ម៉ែត្រគីបដោយលោកអភិបាលស្រុកភ្នំក្រវាញ

ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89 ពោធិ៍សាត់៖ យោងតាមការបំភ្លឺរបស់លោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ក្រោយពេលដែលគេហទំព័រផែនដីថ្មី និងគេហទំព័រ ខ្មែរអាស៊ី បានចេញផ្សាយថា ចំពោះរឿងចាប់ឈើ …

Leave a Reply

Your email address will not be published. Required fields are marked *