ព័ត៌មានបន្ទាន់
Home / ទំព័រដើម / អំពើពុករលួយ​របស់លោក ឈុន សុភមង្គល មេ​គយ​ខេត្តឧត្ដរមានជ័យ សូមលោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ផង

អំពើពុករលួយ​របស់លោក ឈុន សុភមង្គល មេ​គយ​ខេត្តឧត្ដរមានជ័យ សូមលោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ផង


លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ

ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89

ឧត្ដរមានជ័យ៖ចាប់តាំងពី​លោក ឈុន សុភមង្គល ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ជំនួស​លោក យូ ហេង ដែល​ទៅធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង នោះ​គឺ​លោក ឈុន សុភមង្គល គិតតែ​ពី​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះ​លោក ឱម យ៉ិនទៀង មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈុន សុភមង្គល តទៅទៀត​ទេ​ជាពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ច្រកទ្វារ​អន្តរជាតិ​ជាំ និង​ច្រក​ជប់​គគីរ យ៉ាងគំហុក​មួយរយៈ​ក​ន្ល​ង​ទៅនេះ​។


លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

តាម​ការ​បង្ហើប​ពី​សំណាក់​មន្ត្រី​គយ​និង​ភា្ន​ក់​ងារ​គយ​នៅ​ខេត្តឧត្ដរមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ឈុន សុភមង្គល ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ គឺ​លោក ឈុន សុភមង្គល កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនងជា​លោក ឈុន សុភមង្គល ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ទើប​លោក ឈុន សុភមង្គល កំពុង​ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុករលួយ​យ៉ាង​តក់ក្រហល់​។ ចំណែក​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រក្ស​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​តែម្តង​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈុន សុភមង្គល បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ធំៗ​នៅតែ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់​។ ការដែល​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​គឺ​ដោយសារ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក ឈុន សុភមង្គល ដែលជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឈុន សុភមង្គល ទេនោះ​គឺ​លោក គួ​ន សុភាព ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​ព្រោះ​អាច​ត្រូវ​ប្រឈម​នឹង​ការព្រមាន​ពី​ចៅហ្វាយនាយ​របស់ខ្លួន​។​

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​នេះ​។ ចំណែក​ប្រភពពី​មន្ត្រី​នៅ​ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អំ​ពឹ​ល ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​បច្ចុប្បន្ន​ឈ្មួញ​ធំៗ​នៅតែ​អាច​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ តាម​ច្រក​ជប់​គគីរ យ៉ាង​រលូន​ព្រោះ​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​នេះ​បើកដៃ​ឲ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឈុន សុភមង្គល បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​លោក ឈុន សុភមង្គល ទេនោះ​គឺ​មេ​គយ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ជាំ និង​ច្រក​ជប់​គគីរ មិន​ហ៊ាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាងគំហុក​ដូច​សព្វថ្ងៃ​នេះឡើយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​តទៅទៀត​នោះទេ​៕

 

Check Also

សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែង​កូនប្រុស​មេបញ្ជាការ​អាវុធ​ហត្ថខេត្តក្រចេះ​ ស្ងាត់ៗ​

​ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89 កំពង់ចាម៖តាមប្រភព​ព័ត៌មាន​មួយ​បាន​​ឲ្យ​ដឹងថា​សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែងអតីតមន្ត្រី កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ឈ្មោះ សាន្ត សុខុម ដែលត្រូវជា​កូនប្រុស​បង្កើត​របស់លោកឧត្តមសេនីយ៏ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ ដែល​ប្រឈម​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន …

Leave a Reply

Your email address will not be published. Required fields are marked *