ព័ត៌មានបន្ទាន់
Home / ទំព័រដើម / ប្រមុខ​យោធា​អាម៉េរិក​ថា៖ ​ចិន​គំរាម​ស្ថិរភាព​អាស៊ី

ប្រមុខ​យោធា​អាម៉េរិក​ថា៖ ​ចិន​គំរាម​ស្ថិរភាព​អាស៊ី

រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អាម៉េរិក​លោក ផា​ទ្រិក សា​ណា​ហាន កាលពី​ថ្ងៃ​សៅរ៍​ទី​០១​មិថុនា​បាន​លើកឡើង​ថា ចិន​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​បង្ក​អស្ថិរភាព​មួយចំនួន​នៅ​អាស៊ី​​ដែល​វា​បាន​បង្ក​អោយមាន​ភាព​តានតឹង​រវាង​មហាអំណាច​សេដ្ឋកិច្ច​ផុត​លេខ​ទាំងនេះ​រួច​ជា​ស្រេច​ហើយ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អាម៉េរិក​លោក ផា​ទ្រិក សា​ណា​ហាន
​នៅក្នុង​សុន្ទរកថា​វែង​មួយ​នៅ​ចំពោះមុខ​ពួក​ប្រមុខ​ការពារជាតិ​តំបន់​នៅ​ជំនួប​កំពូល​ប្រចាំឆ្នាំ​Shangri-La Dialogue​នៅ​ប្រទេស​សិង្ហ​បុរី លោក​សា​ណា​ហាន​ក៏​បាន​អំពាវនាវ​​អោយ​សម្ពន្ធមិត្ត​អាស៊ី​បង្កើន​ការចំណាយ​យោធា​របស់​គេ នៅ​ពេល​លោក​សង្កត់ធ្ងន់​អំពី​ការប្តេជ្ញា​ចិត្ត​របស់​អាម៉េរិក​ចំពោះ​តំបន់​។​

​លោក​មិន​បាន​និយាយ​ចំឈ្មោះ​ចិន​ទេ នៅពេល​ចោទប្រកាន់ថា​«​អ្នកដើរតួ​»​ធ្វើអោយ​បាត់​ស្ថិរភាព​តំបន់ ដោយ​លោក​បាន​និយាយ​ដូច្នេះ​ថា​« ការ​គំរាម​រយៈពេល​វែង​ធំ​បំផុត​​ចំពោះ​ផលប្រយោជន៍​ដ៏​សំខាន់​ស្លាប់​រស់​របស់​បណ្តារ​ដ្ឋ​នៅ​ទូទាំង​តំបន់​នេះ ប្រហែល​ចេញមក​ពី​អ្នកដើរតួ ដែល​ស្វះស្វែង​បំផ្លាញ​ជា​ជាង​រក្សា​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​​ច្បាប់​»​។​

​លោក​បន្តថា​« បើសិនជា​និន្នាការ​នេះ​នៅ​បន្ត នោះ​បណ្តា​ទីតាំង​សិប្ប​និមិត្ត​នៅក្នុង​ទឹកដី​សកលលោក អាច​ក្លាយជា​កន្លែង​ប៉ុស្ត​ចាំ​ត្រួតពិនិត្យ​យកលុយ រីឯ​អធិបតេយ្យភាព​​អាច​ក្លាយ​ជា​លទ្ធភាព​អាចធ្វើ​បានរ​បស់​ប្រទេស​មហាអំណាច​នោះ​»​។​

​លោក​ទំនងជា​ចង់​និយាយ​សំដៅ​បណ្តា​កោះ​សិប្ប​និមិត្ត​ដែល​ចិន​សាងសង់ឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​យុទ្ធសាស្ត្រ​ដែល​អះអាង​ជា​កម្មសិទ្ធិ​ដោយ​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​ភាគច្រើន​និង​ជាន់​ការអះអាង​របស់​បណ្តា​ប្រទេសជិតខាង​។​

​លោក​សា​ណា​ហាន បាន​បន្ថែមថា គឺជា​ផលប្រយោជន៍​ចិន​ទេ​ដែល​ត្រូវ​បង្កើត​ទំនាក់ទំនង​បែប​ស្ថាបនា​មួយ​ជាមួយ​សហរដ្ឋ​អាម៉េរិក​តែ​«​អាកប្បកិរិយា​ដែល​ច្រឹប​ស៊ី​អធិបតេយ្យ​​ភាព​ប្រទេស​ដទៃ​និង​ការ​សាប​ព្រួស​ការមិនទុកចិត្ត​គ្នា​របស់​ចិន ត្រូវតែ​បញ្ឈប់​។​ដរាបណា​គេ​នៅ​តែ​ធ្វើ​អ៊ីចឹង យើង​នៅតែ​ប្រឆាំង​នឹង​ទស្សនៈ​អនាគត​ចង្អៀតចង្អល់ មិន​វែងឆ្ងាយ​​មួយ ហើយ​យើង​គាំទ្រ​សណ្តាប់ធ្នាប់​សេរី​និង​បើក​ចំហ​ដែល​ផ្តល់​ប្រយោជន៍​ទាំងអស់គ្នា រួម​ទាំង​ចិន​ផងដែរ​»​។​

​សូមបញ្ជាក់​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក ឧត្តមសេនីយ៍ វ៉េ ហ្វេ ហឺ​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​វេទិការ​សន្តិសុខ​នេះ​នៅ​ថ្ងៃអាទិត្យ​តែ​កាលពី​ថ្ងៃ​សុក្រ​លោក​បាន​ជួបពិភាក្សា​ជា​​មួយ​លោក ផា​ទ្រិក សា​ណា​ហាន អស់​២០​នាទី​។​

​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន លោក​វូ គៀន បាន​និយាយថា​«​លោក រដ្ឋមន្ត្រី វ៉េ ចង្អុលបង្ហាញ​ថា​ ​អាម៉េរិក​កាលពីពេល​ថ្មីៗ​មាន​ពាក្យសម្តី​និង​អំពើ​អវិជ្ជមាន​អំពី​បញ្ហា​នេះ​។​ចិន​ប្រឆាំង​ដាច់ខាត​បញ្ហា​នេះ​។​អំពី​បញ្ហា​ការពារ​អធិបតេយ្យភាព​ជាតិ​និង​បូរណភាព​ទឹកដី អាម៉េរិក​មិនគួរ​មើលស្រាល​ការប្តេជ្ញាចិត្ត ឆន្ទៈ​និង​លទ្ធភាព​យោធា​របស់​ចិន​ទេ​»​។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន​ប្រជែង​គ្នា​រក​ឥទ្ធិពល​នៅក្នុង​តំបន់​មួយ​ដែល​តំណាង​អោយ​ចំណុច​ងាយ​នឹង​ផ្ទុះ​សង្គ្រាម​មួយចំនួន ដូចជា​សមុទ្រ​ចិន​ខាងត្បូង​និង​ឧបទ្វីប​កូរ៉េ​ព្រមទាំង​ច្រក​សមុទ្រ​តៃវ៉ាន់​៕​

Check Also

បើក​កិច្ចប្រជុំ​រួម​គ្នា៖កម្ពុជា​និង​វៀតណាម ពង្រឹង​ប្រតិបត្តិការ បង្ក្រាប​គ្រឿងញៀន​តាម​ព្រំដែន​

កម្ពុជា​និង​វៀតណាម បាន​បើក​កិច្ចប្រជុំ​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ការរៀបចំ ផែនការ​រួម គ្នា​មួយ​ដ៏​ជាក់លាក់​លើ​ការបង្ក្រាប​គ្រឿងញៀន​តាម​បណ្តោយ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង​២ ។​ ​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រព្រឹត្តទៅ​ក្នុង​ទឹកដី​វៀតណាម ក្នុង​សាលប្រជុំ​ក្នុង​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​តៃនិញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​រតិ​ភូ​នៃ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក នាយ​ឧត្តមសេនីយ៍ …

Leave a Reply

Your email address will not be published. Required fields are marked *