ព័ត៌មានបន្ទាន់
Home / ទំព័រដើម / ប្រធានាធិបតី​ហ្វីលីពីន៖ក្រោយនិយាយថា ព្យាបាល​ខ្លួនឯង​ជា​ពី​ជា​មនុស្ស​ខ្ទើយ​”មាន​ការរិះគន់​ខ្លាំង

ប្រធានាធិបតី​ហ្វីលីពីន៖ក្រោយនិយាយថា ព្យាបាល​ខ្លួនឯង​ជា​ពី​ជា​មនុស្ស​ខ្ទើយ​”មាន​ការរិះគន់​ខ្លាំង

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​បង្ក​ឱ្យ​មាន​កំហឹង​និង​ការរិះគន់​ខ្លាំង​បន្ទាប់ពី​លោក​បាន​អះអាងថា​លោក​បាន “​ព្យាបាល​ខ្លួនឯង​ជា​ពី​ជា​មនុស្ស​ខ្ទើយ​ ដោយ​មាន​ជំនួយ​ពី​ស្ត្រី​ដ៏​ស្រស់ស្អាត​ច្រើន​នាក់​។​

​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត គឺ​ល្បី​ខាង​និយាយ​ប្រើ​ពាក្យសម្តី​មិន​សមរម្យ ដោយ​រួមទាំង​ការជេរប្រមាថ​គំរាមកំហែង​គូសត្រូវ​និង​ការនិយាយ​ទាក់ទង​នឹង​ការរំលោភ​ដែល​លោក​​បាន​និយាយថា​វា​ជា​ការ​កំប្លែង​ទៅវិញ​បន្ទាប់​ពី​រង​ការរិះគន់​។​

​ការនិយាយ​ជា​ចុងក្រោយ​បំផុត​នេះ បាន​កើត​ឡើង​នៅ​ចំពោះមុខ​សហគមន៍​ហ្វីលីពីន​មួយ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​សប្តាហ៍​មុន​។​

​ក្នុង​អំឡុងពេល​ធ្វើ​សុន្ទរកថា​របស់​លោក​នោះ លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត​ហាក់ដូចជា​និយាយថា អ្នក​រិះគន់​ម្នាក់​ក្នុងចំណោម​អ្នក​រិះគន់​ខ្លាំង​ច្រើន​នាក់​ប្រឆាំង​លោក​នោះ​គឺ​សមាជិក​​ព្រឹទ្ធសភា លោក អង់​តូ​នីញ៉ូ ទ្រី​ល​ឡា​នេស ជា​មនុស្ស​ខ្ទើយ​។​

​ប្រធានាធិបតី​នេះ បាន​និយាយថា ” លោក អង់​តូ​នីញ៉ូ ទ្រី​ល​ឡា​នេស និង​ខ្ញុំ​គឺ​ស្រដៀង​គ្នា ប៉ុន្តែ​ខ្ញុំ​បាន​ព្យាបាល​ជា ដោយ​ខ្លួនឯង​”​។​

​ប្រធានាធិបតី​នេះ​បាន​ពន្យល់ថា​លោក​បាន​ក្លាយ​ជា​បុរស​ម្តងទៀត​ក្រោយពី​បាន​ជួប​អតីត​ភរិយា​របស់​លោក​និង​ថា ” ស្ត្រី​ដ៏​ស្រស់​ស្អាត​ច្រើន​នាក់ បាន​ព្យាបាល​ខ្ញុំ​ឱ្យ​ជា ” ៕

Check Also

បើក​កិច្ចប្រជុំ​រួម​គ្នា៖កម្ពុជា​និង​វៀតណាម ពង្រឹង​ប្រតិបត្តិការ បង្ក្រាប​គ្រឿងញៀន​តាម​ព្រំដែន​

កម្ពុជា​និង​វៀតណាម បាន​បើក​កិច្ចប្រជុំ​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ការរៀបចំ ផែនការ​រួម គ្នា​មួយ​ដ៏​ជាក់លាក់​លើ​ការបង្ក្រាប​គ្រឿងញៀន​តាម​បណ្តោយ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង​២ ។​ ​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រព្រឹត្តទៅ​ក្នុង​ទឹកដី​វៀតណាម ក្នុង​សាលប្រជុំ​ក្នុង​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​តៃនិញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​រតិ​ភូ​នៃ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក នាយ​ឧត្តមសេនីយ៍ …

Leave a Reply

Your email address will not be published. Required fields are marked *