ព័ត៌មានបន្ទាន់
Home / ទំព័រដើម / ប្រធានាធិបតី​អាម៉េរិក​​ដូ​ណា​ល់ ត្រាំ៖ រក​ការចរចា​អំពី​ពាណិជ្ជកម្ម​នៅ​ដំណើរ​ទស្សនកិច្ច​ក្នុង​ចក្រភព​អង់គ្លេស​

ប្រធានាធិបតី​អាម៉េរិក​​ដូ​ណា​ល់ ត្រាំ៖ រក​ការចរចា​អំពី​ពាណិជ្ជកម្ម​នៅ​ដំណើរ​ទស្សនកិច្ច​ក្នុង​ចក្រភព​អង់គ្លេស​

លោក​ត្រាំ​និង​ស្តេច​អេ​លីហ្សា​បេ​តទី​២​ក្នុង​ពិធីជប់លៀង​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​ឡុង​ដ៍

ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ គ្រោង​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​ជិត​ចុះ​ពី​តំណែង លោកស្រី ថេ​រ៉េ​សា មេ នៅ​ថ្ងៃ​អង្គារ​ទី​៤​មិថុនា​នេះ​សម្រាប់​កិច្ចពិភាក្សា​ផ្តោតលើ​ពាណិជ្ជកម្ម​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ចក្រភព​អង់គ្លេស ជាមួយ​ក្រុមអ្នកតវ៉ា​គ្រោង​នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ច្រកទ្វារ​ក្រុង​ជាច្រើន​កន្លែង​។​

​បន្ទាប់ពី​ពិធីជប់លៀង​ដ៏​ត្រចះត្រចង់​មួយ​ដែល​រៀបចំ​ដោយ​ព្រះមហា​ក្សត្រិយានី​អេ​លីហ្សា​បេ​តទី ២ កាលពី​ថ្ងៃ​ចន្ទ ដែលជា​ថ្ងៃទី​២​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ ទស្សនកិច្ច​នេះ​បានប្រែក្លាយ​ពី​ពិធីជប់លៀង​ហ៊ី​ហា​ទៅជា​នយោបាយ​និង​ពាណិជ្ជកម្ម​។​

​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​របស់​ប្រធានាធិបតី​អាម៉េរិក​ដែល​ផ្តោតលើ​ការ​ប្រារព្ធ​ខួប​លើក​ទី ៧៥ នៃ​ទិវា D-Day នៅ​ថ្ងៃ​ពុធ គឺ​កើតឡើង​ចំ​គ្រា​ដ៏​លំបាក​សម្រាប់​ចក្រភព​អង់គ្លេស ជាមួយ​លោកស្រី​មេ​គ្រោង​នឹង​ចុះ​ចេញពី​តំណែង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​ជុំវិញ​ការដោះស្រាយ​របស់លោក​ស្រី​អំពី Brexit ។​

​ទំនាក់ទំនង​ពិសេស​រវាង​ចក្រភព​អង់គ្លេស​និង​អាម៉េរិក​បាន​ស្ថិតនៅក្រោម​សម្ពាធ​ជុំវិញ​វិធីសាស្ត្រ​ផ្សេងគ្នា​ចំពោះ​អ៊ីរ៉ង់ ការប្រើប្រាស់​បច្ចេកវិជ្ជា​ចិន​នៅក្នុង​បណ្តាញ 5G ការប្រែប្រួល​អាកាសធាតុ និង នយោបាយ​ផ្ទាល់ខ្លួន​របស់លោក​ត្រាំ​។​

​លោកស្រី​មេ​គ្រោង​នឹង​ចុះ​ចេញពី​តំណែង​ជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម​នៅ​ថ្ងៃ​សុក្រ​ខាងមុខ បន្ទាប់ពី​យុទ្ធសាស្ត្រ​របស់លោក​ស្រី​អំពី Brexit បាន​បរាជ័យ ក្រោយពី​កាន់តំណែង​បាន​ជិត​៣​ឆ្នាំ​។​

​រហូតមកទល់​ពេលនេះ បេក្ខជន​ប្រមាណ ១៣ នាក់​កំពុង​ប្រជែង​ដើម្បី​ជំនួស​តំណែង​លោកស្រី​ជា​នាយករដ្ឋមន្ត្រី​នៅ​ចុងខែ​កក្កដា​ខាងមុខ​។​

​លោក​ត្រាំ​បាន​លើក​និយាយ​ផងដែរ​អំពី Brexit ដោយ​ថា​គាត់​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង ប្រសិនបើ​គាត់​មិនអាច​ទទួលបាន​កិច្ចព្រមព្រៀង​ដែល​គាត់​ចូលចិត្ត​។​

​លោក​ក៏បាន​និយាយ​ផងដែរ​ថា លោក​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​យ៉ាង​រហ័ស នៅពេល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​។​

​លោក​ត្រាំ​បាន​សរសេរ​នៅលើ Twitter ថា “​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​គឺអាច​ធ្វើទៅបាន នៅពេល​ចក្រភព​អង់គ្លេស​លុបបំបាត់​ឧបសគ្គ​ទាំងអស់នេះ​”៕

Check Also

បើក​កិច្ចប្រជុំ​រួម​គ្នា៖កម្ពុជា​និង​វៀតណាម ពង្រឹង​ប្រតិបត្តិការ បង្ក្រាប​គ្រឿងញៀន​តាម​ព្រំដែន​

កម្ពុជា​និង​វៀតណាម បាន​បើក​កិច្ចប្រជុំ​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ការរៀបចំ ផែនការ​រួម គ្នា​មួយ​ដ៏​ជាក់លាក់​លើ​ការបង្ក្រាប​គ្រឿងញៀន​តាម​បណ្តោយ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង​២ ។​ ​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រព្រឹត្តទៅ​ក្នុង​ទឹកដី​វៀតណាម ក្នុង​សាលប្រជុំ​ក្នុង​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​តៃនិញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​រតិ​ភូ​នៃ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក នាយ​ឧត្តមសេនីយ៍ …

Leave a Reply

Your email address will not be published. Required fields are marked *