ព័ត៌មានបន្ទាន់
Home / ទំព័រដើម / ជនជាតិចិនម្នាក់ បើករថយន្តបុករ៉ឺម៉កកង់៣ ពេលប៉ូលីសពិនិត្យរកឃោះញគ្រឿងញឿនទម្ងន់ជាង៦គីឡូក្រាម

ជនជាតិចិនម្នាក់ បើករថយន្តបុករ៉ឺម៉កកង់៣ ពេលប៉ូលីសពិនិត្យរកឃោះញគ្រឿងញឿនទម្ងន់ជាង៦គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចបាន ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ បើករថយន្តបុករ៉ឺម៉កកង់៣បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ប៉ុន្តែនៅពេលសមត្ថកិច្ចចុះឆែកឆេរ​ បែរជារកឃើញគ្រឿងញៀន​ជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាមទៅវិញ ។

ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ទល់មុខរោងកុនលុច្ស នៅរសៀលថ្ងៃទី៣ ខែមិថុនា ។

របាយការណ៍ពីសមត្ថកិច្ចដែលទើបទទួលបាននៅថ្ងៃទី៤ ខែមិថុនានេះ បញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក LEXUS ធុនកណ្តាល ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AW-4332 បានបើកទៅបុក​ម៉ូតូកង់បីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយព្យាយាមបើករត់គេច ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ ដោយបានឃាត់ខ្លួនជនបង្ក​ជាជនជាតិចិន ឈ្មោះ អៅ មីង ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងរថយន្តផងដែរ ។

ក្រោយពីបានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចឃើញនៅក្នុងរថយន្តរបស់ជនបង្កមាន​កាបូបយួរមួយ ។ ក្នុងនោះមានកញ្ចប់កាហ្វេចំនួន៦ដុំ ដោយមានការសង្ស័យ​សមត្ថកិច្ច​បានហែកមើលឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតា សញ្ញាក្បាលខ្មោចច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន ។

ភ្លាមនោះសមត្ថកិច្ចបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ត និងជាលទ្ធផលបង្ហាញឲ្យឃើញថា ជាថ្នាំញៀនប្រភេទ M.A /M.D (អិចស្តាស៊ី) ថ្នាំគ្រវី ។ ក្រោយមក​សមត្ថកិច្ចបានសួរចម្លើយនិងពន្លាត​ដែន​សមត្ថកិច្ចបន្តធ្វើការឆែកឆេរដល់លំនៅដ្ឋានជនសង្ស័យស្ថិតនៅខណ្ឌច្បារអំពៅ ។

កិច្ចប្រតិបត្តិការបន្តនេះ​ ដោយមិនមានលទ្ធផលរុករកឃើញអ្វី និងការស្តាប់​ចម្លើយសារភាពជនសង្ស័យមិនបានប្រាប់អំពីបក្ខពួកទេ ទើបសមត្ថិច្ចបានធ្វើ​កំណត់ហេតុនៃការឆែកឆេរ ព្រមទាំងដកហូតថ្នាំញៀនប្រភេទអិចស្តាស៊ីចំនួន ១១ៈ៦៨០គ្រាប់ ទម្ងន់ជាង៦គីឡូក្រាម ។ សមត្ថកិច្ចកំពុងជំរុញនូវវិធាន​ការ​ជំនាញសួរចម្លើយដើម្បីបន្តរកបក្ខពួកនិងវត្ថុតាងបន្ថែមទៀត៕

Check Also

បើក​កិច្ចប្រជុំ​រួម​គ្នា៖កម្ពុជា​និង​វៀតណាម ពង្រឹង​ប្រតិបត្តិការ បង្ក្រាប​គ្រឿងញៀន​តាម​ព្រំដែន​

កម្ពុជា​និង​វៀតណាម បាន​បើក​កិច្ចប្រជុំ​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ការរៀបចំ ផែនការ​រួម គ្នា​មួយ​ដ៏​ជាក់លាក់​លើ​ការបង្ក្រាប​គ្រឿងញៀន​តាម​បណ្តោយ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង​២ ។​ ​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រព្រឹត្តទៅ​ក្នុង​ទឹកដី​វៀតណាម ក្នុង​សាលប្រជុំ​ក្នុង​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​តៃនិញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​រតិ​ភូ​នៃ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក នាយ​ឧត្តមសេនីយ៍ …

Leave a Reply

Your email address will not be published. Required fields are marked *