ព័ត៌មានបន្ទាន់
Home / ទំព័រដើម / បើក​កិច្ចប្រជុំ​រួម​គ្នា៖កម្ពុជា​និង​វៀតណាម ពង្រឹង​ប្រតិបត្តិការ បង្ក្រាប​គ្រឿងញៀន​តាម​ព្រំដែន​

បើក​កិច្ចប្រជុំ​រួម​គ្នា៖កម្ពុជា​និង​វៀតណាម ពង្រឹង​ប្រតិបត្តិការ បង្ក្រាប​គ្រឿងញៀន​តាម​ព្រំដែន​

កម្ពុជា​និង​វៀតណាម បាន​បើក​កិច្ចប្រជុំ​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ការរៀបចំ ផែនការ​រួម គ្នា​មួយ​ដ៏​ជាក់លាក់​លើ​ការបង្ក្រាប​គ្រឿងញៀន​តាម​បណ្តោយ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង​២ ។​

​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រព្រឹត្តទៅ​ក្នុង​ទឹកដី​វៀតណាម ក្នុង​សាលប្រជុំ​ក្នុង​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​តៃនិញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​រតិ​ភូ​នៃ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​គណៈប្រតិភូ​នៃ​ភាគី​វៀតណាម ដឹកនាំ​ដោយ ប្រធាន​នាយកដ្ឋាន​តម្រួត ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន លោក ឧត្តមសេនីយ៍ទោ ផាម វ៉ាន់​កាក់ ។

ក្រោយ​ស្តាប់​នូវ​របាយការណ៍​អំពី​សភាពការណ៍​គ្រឿងញៀន ទាំង​អង្គភាព​ប្រឆាំង​គ្រឿងញៀន​ទាំង​២​នៃ​ប្រទេស​កម្ពុជា​និង​វៀតណាម និង​របាយការណ៍​ស្តី​ពី​សភាពការណ៍ និង​លទ្ធផល​តស៊ូ​បង្ការ បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​វៀតណាម និង​កម្ពុជា​រួច​មក លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍​បង្ហាញ​ការចាប់អារម្មណ៍​អំពី​សភាពការណ៍​ដែល​កើត ឡើង​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆ្លងដែន ជាពិសេស​វិធានការ និង​សំណូមពរ​ដើម្បី​ការទប់ស្កាត់​អំពើ​ជួញដូរ​គ្រឿងញៀន​តាម​ខ្សែ​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។​

​លោក​អគ្គស្នងការ​នគ​របាល​ជាតិ​កម្ពុជា បាន​ដាក់ចេញ​នូវ​សំណូមពរ​ចំនួន​៤ និង​បាន​ពន្យល់​បន្ថែម​នូវ​ភាព ចាំបាច់​អំពី​អ្វី​ដែល​គេ​នឹង​ត្រូវ​ធ្វើ​ដើម្បី​កាត់បន្ថយ​ការ​នាំចូល ការប្រើប្រាស់ និង​ការជួញដូរ​គ្រឿងញៀន តាម​បណ្តោយ​ព្រំដែន​កម្ពុជា​និង​វៀតណាម ។ សំណូមព​រទាំង​៤​រួមមាន ៖

១/ ការស្នើ​សុំ​ឲ្យ​កំណត់​ជា​ទស្សនៈ​មួយច្បាស់​លាស់​នូវ​ការឯកភាព​គ្នា​ទាំង​ភាគី កម្ពុជា​និង​វៀតណាម ក្នុង​ឆន្ទៈ​ប្រឆាំង និង​បង្ក្រាប​គ្រឿងញៀន ដើម្បី​ឈាន​ទៅ​ការរៀបចំ​ធ្វើ​យុទ្ធនាការ​បង្ការ និង​បង្ក្រាប​គ្រឿងញៀន នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

២/ ការស្នើ​សុំឲ្យ​ធ្វើ​ផែនការ​លំអិត​នៃ​យុទ្ធនាការ​ជាក់ស្តែង រវាង​នាយកដ្ឋាន​បង្ក្រាប​គ្រឿងញៀន​វៀតណាម និង​កម្ពុជា និង​ការធ្វើជា​សេនាធិការ​ដើម្បី​រៀបចំ​ផែនការ​យុទ្ធនាការ​ជាក់ស្តែង​។​

​ក្នុង​ចំណុច​ទី​២​នេះ ក៏​រួម​មាន​ចំណុច​ទាក់​នៃ​ការស្នើ​ទាក់ទង នឹង​កញ្ចប់​នៃ​ការអនុវត្ត​ច្បាប់ និង​ភារកិច្ច​ដែល​ជាប់​ទាក់ទង​នឹង​កម្លាំង​ពាក់ព័ន្ធ​នីមួយៗ ទាំង​កម្លាំង​នគរបាល កម្លាំង​បញ្ជាការ​ព្រំដែន ភាព​ពាក់ព័ន្ធ​តាម​បណ្តា​ខេត្ត ភាព​ពាក់ព័ន្ធ​នឹង​ថ្នាក់ជាតិ និង​កម្លាំង​ផ្សេង​ដទៃទៀត ដោយ​កំណត់​ថា តើ​ពួកគេ​ត្រូវ​ធ្វើ​អ្វីខ្លះ​? ក្នុង​ចំណុច​ដដែល​នេះ​ទៀត នៅ​មាន​រួម​កញ្ចប់​អប់រំ កញ្ចប់​ផ្នែក​រដ្ឋបាល ដែល​ទាក់ទង​លើ​ផ្នែក​ត្រួតពិនិត្យ នៃ​អង្គភាព​តាម​បណ្តា​យ​ព្រំដែន​។​

៣/ សំណើ​ចំពោះ​អ្នកអនុវត្ត​ច្បាប់ និង​អ្នកស្រាវជ្រាវ ដោយ​ការបង្កើត​ជា​គណៈ​បញ្ជាកា​រ​មួយ ទាំង​ខាង​វៀតណាម និង​ទាំង​ខាង​កម្ពុជា ។ គណៈ​បញ្ជាការ​នេះ គឺជា​កន្លែង​បើក​ច្រ​កឲ្យធ្វើទំនាក់ទំនង និង​ផ្តល់​ព័ត៌មាន​គ្នា​ទៅវិញទៅមក និង​ទី​៤/ សំណូមពរ​ជំរុញ​ភាព​រូតរះ ទាំងសងខាង ដើម្បី​ជួយ​តាម​ចាប់ ជនសង្ស័យ​ដែល​ស្នើ​ដោយ​ភាគី​ពាក់ព័ន្ធ កម្ពុជា​និង​វៀតណាម ៕​

 

Check Also

ប្រធានាធិបតី​អាម៉េរិក​​ដូ​ណា​ល់ ត្រាំ៖ រក​ការចរចា​អំពី​ពាណិជ្ជកម្ម​នៅ​ដំណើរ​ទស្សនកិច្ច​ក្នុង​ចក្រភព​អង់គ្លេស​

លោក​ត្រាំ​និង​ស្តេច​អេ​លីហ្សា​បេ​តទី​២​ក្នុង​ពិធីជប់លៀង​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​ឡុង​ដ៍ ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ គ្រោង​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​ជិត​ចុះ​ពី​តំណែង លោកស្រី ថេ​រ៉េ​សា មេ នៅ​ថ្ងៃ​អង្គារ​ទី​៤​មិថុនា​នេះ​សម្រាប់​កិច្ចពិភាក្សា​ផ្តោតលើ​ពាណិជ្ជកម្ម​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ចក្រភព​អង់គ្លេស ជាមួយ​ក្រុមអ្នកតវ៉ា​គ្រោង​នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ច្រកទ្វារ​ក្រុង​ជាច្រើន​កន្លែង​។​ ​បន្ទាប់ពី​ពិធីជប់លៀង​ដ៏​ត្រចះត្រចង់​មួយ​ដែល​រៀបចំ​ដោយ​ព្រះមហា​ក្សត្រិយានី​អេ​លីហ្សា​បេ​តទី ២ កាលពី​ថ្ងៃ​ចន្ទ ដែលជា​ថ្ងៃទី​២​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ ទស្សនកិច្ច​នេះ​បានប្រែក្លាយ​ពី​ពិធីជប់លៀង​ហ៊ី​ហា​ទៅជា​នយោបាយ​និង​ពាណិជ្ជកម្ម​។​ ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​របស់​ប្រធានាធិបតី​អាម៉េរិក​ដែល​ផ្តោតលើ​ការ​ប្រារព្ធ​ខួប​លើក​ទី …

Leave a Reply

Your email address will not be published. Required fields are marked *