ព័ត៌មានបន្ទាន់
Home / ទំព័រដើម

ទំព័រដើម

បើក​កិច្ចប្រជុំ​រួម​គ្នា៖កម្ពុជា​និង​វៀតណាម ពង្រឹង​ប្រតិបត្តិការ បង្ក្រាប​គ្រឿងញៀន​តាម​ព្រំដែន​

កម្ពុជា​និង​វៀតណាម បាន​បើក​កិច្ចប្រជុំ​រួម​គ្នា​មួយ នៅ​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៩​នេះ ដើម្បី​ការរៀបចំ ផែនការ​រួម គ្នា​មួយ​ដ៏​ជាក់លាក់​លើ​ការបង្ក្រាប​គ្រឿងញៀន​តាម​បណ្តោយ​ព្រំដែន​រួម​រវាង​ប្រទេស​ទាំង​២ ។​ ​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រព្រឹត្តទៅ​ក្នុង​ទឹកដី​វៀតណាម ក្នុង​សាលប្រជុំ​ក្នុង​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​តៃនិញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ​រតិ​ភូ​នៃ​ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​គណៈប្រតិភូ​នៃ​ភាគី​វៀតណាម ដឹកនាំ​ដោយ ប្រធាន​នាយកដ្ឋាន​តម្រួត ស៊ើបអង្កេត​បទល្មើស​គ្រឿងញៀន លោក ឧត្តមសេនីយ៍ទោ ផាម វ៉ាន់​កាក់ ។ ក្រោយ​ស្តាប់​នូវ​របាយការណ៍​អំពី​សភាពការណ៍​គ្រឿងញៀន ទាំង​អង្គភាព​ប្រឆាំង​គ្រឿងញៀន​ទាំង​២​នៃ​ប្រទេស​កម្ពុជា​និង​វៀតណាម និង​របាយការណ៍​ស្តី​ពី​សភាពការណ៍ និង​លទ្ធផល​តស៊ូ​បង្ការ បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​អំពើ​រត់ពន្ធ​ទំនិញ​ខុសច្បាប់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​វៀតណាម និង​កម្ពុជា​រួច​មក លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍​បង្ហាញ​ការចាប់អារម្មណ៍​អំពី​សភាពការណ៍​ដែល​កើត ឡើង​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆ្លងដែន ជាពិសេស​វិធានការ និង​សំណូមពរ​ដើម្បី​ការទប់ស្កាត់​អំពើ​ជួញដូរ​គ្រឿងញៀន​តាម​ខ្សែ​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។​ ​លោក​អគ្គស្នងការ​នគ​របាល​ជាតិ​កម្ពុជា បាន​ដាក់ចេញ​នូវ​សំណូមពរ​ចំនួន​៤ និង​បាន​ពន្យល់​បន្ថែម​នូវ​ភាព ចាំបាច់​អំពី​អ្វី​ដែល​គេ​នឹង​ត្រូវ​ធ្វើ​ដើម្បី​កាត់បន្ថយ​ការ​នាំចូល ការប្រើប្រាស់ និង​ការជួញដូរ​គ្រឿងញៀន …

អានបន្ត »

ប្រធានាធិបតី​អាម៉េរិក​​ដូ​ណា​ល់ ត្រាំ៖ រក​ការចរចា​អំពី​ពាណិជ្ជកម្ម​នៅ​ដំណើរ​ទស្សនកិច្ច​ក្នុង​ចក្រភព​អង់គ្លេស​

លោក​ត្រាំ​និង​ស្តេច​អេ​លីហ្សា​បេ​តទី​២​ក្នុង​ពិធីជប់លៀង​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​ឡុង​ដ៍ ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ គ្រោង​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​ជិត​ចុះ​ពី​តំណែង លោកស្រី ថេ​រ៉េ​សា មេ នៅ​ថ្ងៃ​អង្គារ​ទី​៤​មិថុនា​នេះ​សម្រាប់​កិច្ចពិភាក្សា​ផ្តោតលើ​ពាណិជ្ជកម្ម​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ចក្រភព​អង់គ្លេស ជាមួយ​ក្រុមអ្នកតវ៉ា​គ្រោង​នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ច្រកទ្វារ​ក្រុង​ជាច្រើន​កន្លែង​។​ ​បន្ទាប់ពី​ពិធីជប់លៀង​ដ៏​ត្រចះត្រចង់​មួយ​ដែល​រៀបចំ​ដោយ​ព្រះមហា​ក្សត្រិយានី​អេ​លីហ្សា​បេ​តទី ២ កាលពី​ថ្ងៃ​ចន្ទ ដែលជា​ថ្ងៃទី​២​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ ទស្សនកិច្ច​នេះ​បានប្រែក្លាយ​ពី​ពិធីជប់លៀង​ហ៊ី​ហា​ទៅជា​នយោបាយ​និង​ពាណិជ្ជកម្ម​។​ ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​របស់​ប្រធានាធិបតី​អាម៉េរិក​ដែល​ផ្តោតលើ​ការ​ប្រារព្ធ​ខួប​លើក​ទី ៧៥ នៃ​ទិវា D-Day នៅ​ថ្ងៃ​ពុធ គឺ​កើតឡើង​ចំ​គ្រា​ដ៏​លំបាក​សម្រាប់​ចក្រភព​អង់គ្លេស ជាមួយ​លោកស្រី​មេ​គ្រោង​នឹង​ចុះ​ចេញពី​តំណែង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​ជុំវិញ​ការដោះស្រាយ​របស់លោក​ស្រី​អំពី Brexit ។​ ​ទំនាក់ទំនង​ពិសេស​រវាង​ចក្រភព​អង់គ្លេស​និង​អាម៉េរិក​បាន​ស្ថិតនៅក្រោម​សម្ពាធ​ជុំវិញ​វិធីសាស្ត្រ​ផ្សេងគ្នា​ចំពោះ​អ៊ីរ៉ង់ ការប្រើប្រាស់​បច្ចេកវិជ្ជា​ចិន​នៅក្នុង​បណ្តាញ 5G ការប្រែប្រួល​អាកាសធាតុ និង នយោបាយ​ផ្ទាល់ខ្លួន​របស់លោក​ត្រាំ​។​ ​លោកស្រី​មេ​គ្រោង​នឹង​ចុះ​ចេញពី​តំណែង​ជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម​នៅ​ថ្ងៃ​សុក្រ​ខាងមុខ បន្ទាប់ពី​យុទ្ធសាស្ត្រ​របស់លោក​ស្រី​អំពី Brexit បាន​បរាជ័យ ក្រោយពី​កាន់តំណែង​បាន​ជិត​៣​ឆ្នាំ​។​ ​រហូតមកទល់​ពេលនេះ បេក្ខជន​ប្រមាណ ១៣ នាក់​កំពុង​ប្រជែង​ដើម្បី​ជំនួស​តំណែង​លោកស្រី​ជា​នាយករដ្ឋមន្ត្រី​នៅ​ចុងខែ​កក្កដា​ខាងមុខ​។​ ​លោក​ត្រាំ​បាន​លើក​និយាយ​ផងដែរ​អំពី Brexit ដោយ​ថា​គាត់​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង ប្រសិនបើ​គាត់​មិនអាច​ទទួលបាន​កិច្ចព្រមព្រៀង​ដែល​គាត់​ចូលចិត្ត​។​ ​លោក​ក៏បាន​និយាយ​ផងដែរ​ថា លោក​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​យ៉ាង​រហ័ស នៅពេល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​។​ ​លោក​ត្រាំ​បាន​សរសេរ​នៅលើ Twitter ថា “​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​គឺអាច​ធ្វើទៅបាន នៅពេល​ចក្រភព​អង់គ្លេស​លុបបំបាត់​ឧបសគ្គ​ទាំងអស់នេះ​”៕

អានបន្ត »

ប្រធានាធិបតី​ហ្វីលីពីន៖ក្រោយនិយាយថា ព្យាបាល​ខ្លួនឯង​ជា​ពី​ជា​មនុស្ស​ខ្ទើយ​”មាន​ការរិះគន់​ខ្លាំង

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​បង្ក​ឱ្យ​មាន​កំហឹង​និង​ការរិះគន់​ខ្លាំង​បន្ទាប់ពី​លោក​បាន​អះអាងថា​លោក​បាន “​ព្យាបាល​ខ្លួនឯង​ជា​ពី​ជា​មនុស្ស​ខ្ទើយ​ ដោយ​មាន​ជំនួយ​ពី​ស្ត្រី​ដ៏​ស្រស់ស្អាត​ច្រើន​នាក់​។​ ​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត គឺ​ល្បី​ខាង​និយាយ​ប្រើ​ពាក្យសម្តី​មិន​សមរម្យ ដោយ​រួមទាំង​ការជេរប្រមាថ​គំរាមកំហែង​គូសត្រូវ​និង​ការនិយាយ​ទាក់ទង​នឹង​ការរំលោភ​ដែល​លោក​​បាន​និយាយថា​វា​ជា​ការ​កំប្លែង​ទៅវិញ​បន្ទាប់​ពី​រង​ការរិះគន់​។​ ​ការនិយាយ​ជា​ចុងក្រោយ​បំផុត​នេះ បាន​កើត​ឡើង​នៅ​ចំពោះមុខ​សហគមន៍​ហ្វីលីពីន​មួយ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​សប្តាហ៍​មុន​។​ ​ក្នុង​អំឡុងពេល​ធ្វើ​សុន្ទរកថា​របស់​លោក​នោះ លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត​ហាក់ដូចជា​និយាយថា អ្នក​រិះគន់​ម្នាក់​ក្នុងចំណោម​អ្នក​រិះគន់​ខ្លាំង​ច្រើន​នាក់​ប្រឆាំង​លោក​នោះ​គឺ​សមាជិក​​ព្រឹទ្ធសភា លោក អង់​តូ​នីញ៉ូ ទ្រី​ល​ឡា​នេស ជា​មនុស្ស​ខ្ទើយ​។​ ​ប្រធានាធិបតី​នេះ បាន​និយាយថា ” លោក អង់​តូ​នីញ៉ូ ទ្រី​ល​ឡា​នេស និង​ខ្ញុំ​គឺ​ស្រដៀង​គ្នា ប៉ុន្តែ​ខ្ញុំ​បាន​ព្យាបាល​ជា ដោយ​ខ្លួនឯង​”​។​ ​ប្រធានាធិបតី​នេះ​បាន​ពន្យល់ថា​លោក​បាន​ក្លាយ​ជា​បុរស​ម្តងទៀត​ក្រោយពី​បាន​ជួប​អតីត​ភរិយា​របស់​លោក​និង​ថា ” ស្ត្រី​ដ៏​ស្រស់​ស្អាត​ច្រើន​នាក់ បាន​ព្យាបាល​ខ្ញុំ​ឱ្យ​ជា ” ៕

អានបន្ត »

ជនជាតិចិនម្នាក់ បើករថយន្តបុករ៉ឺម៉កកង់៣ ពេលប៉ូលីសពិនិត្យរកឃោះញគ្រឿងញឿនទម្ងន់ជាង៦គីឡូក្រាម

ភ្នំពេញ ៖ សមត្ថកិច្ចបាន ឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ បើករថយន្តបុករ៉ឺម៉កកង់៣បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ប៉ុន្តែនៅពេលសមត្ថកិច្ចចុះឆែកឆេរ​ បែរជារកឃើញគ្រឿងញៀន​ជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាមទៅវិញ ។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ទល់មុខរោងកុនលុច្ស នៅរសៀលថ្ងៃទី៣ ខែមិថុនា ។ របាយការណ៍ពីសមត្ថកិច្ចដែលទើបទទួលបាននៅថ្ងៃទី៤ ខែមិថុនានេះ បញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក LEXUS ធុនកណ្តាល ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AW-4332 បានបើកទៅបុក​ម៉ូតូកង់បីមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយព្យាយាមបើករត់គេច ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ ដោយបានឃាត់ខ្លួនជនបង្ក​ជាជនជាតិចិន ឈ្មោះ អៅ មីង ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងរថយន្តផងដែរ ។ ក្រោយពីបានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចឃើញនៅក្នុងរថយន្តរបស់ជនបង្កមាន​កាបូបយួរមួយ ។ ក្នុងនោះមានកញ្ចប់កាហ្វេចំនួន៦ដុំ ដោយមានការសង្ស័យ​សមត្ថកិច្ច​បានហែកមើលឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតា សញ្ញាក្បាលខ្មោចច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន ។ ភ្លាមនោះសមត្ថកិច្ចបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ត …

អានបន្ត »

ប្រមុខ​យោធា​អាម៉េរិក​ថា៖ ​ចិន​គំរាម​ស្ថិរភាព​អាស៊ី

រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អាម៉េរិក​លោក ផា​ទ្រិក សា​ណា​ហាន កាលពី​ថ្ងៃ​សៅរ៍​ទី​០១​មិថុនា​បាន​លើកឡើង​ថា ចិន​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​បង្ក​អស្ថិរភាព​មួយចំនួន​នៅ​អាស៊ី​​ដែល​វា​បាន​បង្ក​អោយមាន​ភាព​តានតឹង​រវាង​មហាអំណាច​សេដ្ឋកិច្ច​ផុត​លេខ​ទាំងនេះ​រួច​ជា​ស្រេច​ហើយ​។​ ​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អាម៉េរិក​លោក ផា​ទ្រិក សា​ណា​ហាន ​នៅក្នុង​សុន្ទរកថា​វែង​មួយ​នៅ​ចំពោះមុខ​ពួក​ប្រមុខ​ការពារជាតិ​តំបន់​នៅ​ជំនួប​កំពូល​ប្រចាំឆ្នាំ​Shangri-La Dialogue​នៅ​ប្រទេស​សិង្ហ​បុរី លោក​សា​ណា​ហាន​ក៏​បាន​អំពាវនាវ​​អោយ​សម្ពន្ធមិត្ត​អាស៊ី​បង្កើន​ការចំណាយ​យោធា​របស់​គេ នៅ​ពេល​លោក​សង្កត់ធ្ងន់​អំពី​ការប្តេជ្ញា​ចិត្ត​របស់​អាម៉េរិក​ចំពោះ​តំបន់​។​ ​លោក​មិន​បាន​និយាយ​ចំឈ្មោះ​ចិន​ទេ នៅពេល​ចោទប្រកាន់ថា​«​អ្នកដើរតួ​»​ធ្វើអោយ​បាត់​ស្ថិរភាព​តំបន់ ដោយ​លោក​បាន​និយាយ​ដូច្នេះ​ថា​« ការ​គំរាម​រយៈពេល​វែង​ធំ​បំផុត​​ចំពោះ​ផលប្រយោជន៍​ដ៏​សំខាន់​ស្លាប់​រស់​របស់​បណ្តារ​ដ្ឋ​នៅ​ទូទាំង​តំបន់​នេះ ប្រហែល​ចេញមក​ពី​អ្នកដើរតួ ដែល​ស្វះស្វែង​បំផ្លាញ​ជា​ជាង​រក្សា​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​​ច្បាប់​»​។​ ​លោក​បន្តថា​« បើសិនជា​និន្នាការ​នេះ​នៅ​បន្ត នោះ​បណ្តា​ទីតាំង​សិប្ប​និមិត្ត​នៅក្នុង​ទឹកដី​សកលលោក អាច​ក្លាយជា​កន្លែង​ប៉ុស្ត​ចាំ​ត្រួតពិនិត្យ​យកលុយ រីឯ​អធិបតេយ្យភាព​​អាច​ក្លាយ​ជា​លទ្ធភាព​អាចធ្វើ​បានរ​បស់​ប្រទេស​មហាអំណាច​នោះ​»​។​ ​លោក​ទំនងជា​ចង់​និយាយ​សំដៅ​បណ្តា​កោះ​សិប្ប​និមិត្ត​ដែល​ចិន​សាងសង់ឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​យុទ្ធសាស្ត្រ​ដែល​អះអាង​ជា​កម្មសិទ្ធិ​ដោយ​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​ភាគច្រើន​និង​ជាន់​ការអះអាង​របស់​បណ្តា​ប្រទេសជិតខាង​។​ ​លោក​សា​ណា​ហាន បាន​បន្ថែមថា គឺជា​ផលប្រយោជន៍​ចិន​ទេ​ដែល​ត្រូវ​បង្កើត​ទំនាក់ទំនង​បែប​ស្ថាបនា​មួយ​ជាមួយ​សហរដ្ឋ​អាម៉េរិក​តែ​«​អាកប្បកិរិយា​ដែល​ច្រឹប​ស៊ី​អធិបតេយ្យ​​ភាព​ប្រទេស​ដទៃ​និង​ការ​សាប​ព្រួស​ការមិនទុកចិត្ត​គ្នា​របស់​ចិន ត្រូវតែ​បញ្ឈប់​។​ដរាបណា​គេ​នៅ​តែ​ធ្វើ​អ៊ីចឹង យើង​នៅតែ​ប្រឆាំង​នឹង​ទស្សនៈ​អនាគត​ចង្អៀតចង្អល់ មិន​វែងឆ្ងាយ​​មួយ ហើយ​យើង​គាំទ្រ​សណ្តាប់ធ្នាប់​សេរី​និង​បើក​ចំហ​ដែល​ផ្តល់​ប្រយោជន៍​ទាំងអស់គ្នា រួម​ទាំង​ចិន​ផងដែរ​»​។​ ​សូមបញ្ជាក់​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក ឧត្តមសេនីយ៍ វ៉េ ហ្វេ ហឺ​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​វេទិការ​សន្តិសុខ​នេះ​នៅ​ថ្ងៃអាទិត្យ​តែ​កាលពី​ថ្ងៃ​សុក្រ​លោក​បាន​ជួបពិភាក្សា​ជា​​មួយ​លោក ផា​ទ្រិក សា​ណា​ហាន អស់​២០​នាទី​។​ ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន លោក​វូ គៀន បាន​និយាយថា​«​លោក រដ្ឋមន្ត្រី វ៉េ ចង្អុលបង្ហាញ​ថា​ ​អាម៉េរិក​កាលពីពេល​ថ្មីៗ​មាន​ពាក្យសម្តី​និង​អំពើ​អវិជ្ជមាន​អំពី​បញ្ហា​នេះ​។​ចិន​ប្រឆាំង​ដាច់ខាត​បញ្ហា​នេះ​។​អំពី​បញ្ហា​ការពារ​អធិបតេយ្យភាព​ជាតិ​និង​បូរណភាព​ទឹកដី …

អានបន្ត »

សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែង​កូនប្រុស​មេបញ្ជាការ​អាវុធ​ហត្ថខេត្តក្រចេះ​ ស្ងាត់ៗ​

​ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89 កំពង់ចាម៖តាមប្រភព​ព័ត៌មាន​មួយ​បាន​​ឲ្យ​ដឹងថា​សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែងអតីតមន្ត្រី កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ឈ្មោះ សាន្ត សុខុម ដែលត្រូវជា​កូនប្រុស​បង្កើត​របស់លោកឧត្តមសេនីយ៏ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ ដែល​ប្រឈម​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន ទម្ងន់ទោស​ដោយ​គំរាមកំហែង​នឹង​អាវុធ​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។​ ​ ​ តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សាន្ត សុខុម ត្រូវបាន​តុលាការ​ដោះលែង​អំឡុងពេល​ក្រោយ​ចូលឆ្នាំ​ខ្មែរ ហើយ​ការដោះលែង​នោះ​ស្ថិតក្នុង​ភាពមិនប្រក្រតី ដោយជនសង្ស័យ​នៅជាប់​ក្នុងការ​ស៊ើបអង្កេត​នៅឡើយ ។​ ​ ​ ​ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រោយ​ដោះលែង​ភ្លាមៗ ជនសង្ស័យ​ឈ្មោះ សាន្ត សុខុម បានគេច​ខ្លួន​មក​រស់នៅ​ភ្នំពេញ​ស្ងាត់ៗ ដោយ​មិន​ហ៊ាន​នៅផ្ទះ​នា​ខេត្តកំពង់ចាមទេ ករណីនេះ អាច​នឹង​បញ្ជាក់ថា ខ្លាច​បែកការណ៍ ។​ ​ ​ ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ខ្មែរអាស៊ី បាន​ព្យាយាម​ទំនាក់ទំនង​សួរ​បញ្ជាក់​ឬ​បំភ្លឺ​ពី​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ខេត្តកំពង់ចាម​ផងដែរ ប៉ុន្តែ​មិន​ទទួលបាន​ចម្លើយ​អ្វី​ទាំងអស់ ។ ប៉ុន្តែ​ប្រភពជាច្រើន​នៅ​ខេត្តកំពង់ចាម សំខាន់​ក្រុមគ្រួសារ​ជនសង្ស័យ​បានបញ្ជាក់​ច្បាស់​ថា …

អានបន្ត »

ត្រូវច្បាប់ឬខុស? ៖ឈើល្មើសច្បាប់ដែលរឹបអូសបាន១៥ឡានមានចំនួនប្រហែល៨០ម៉ែត្រគីប ត្រូវយកចាត់ចែងទូទាត់ថ្លៃឡានដឹកជញ្ជូនអស់១៥ម៉ែត្រគីបដោយលោកអភិបាលស្រុកភ្នំក្រវាញ

ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89 ពោធិ៍សាត់៖ យោងតាមការបំភ្លឺរបស់លោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ក្រោយពេលដែលគេហទំព័រផែនដីថ្មី និងគេហទំព័រ ខ្មែរអាស៊ី បានចេញផ្សាយថា ចំពោះរឿងចាប់ឈើ គ្មានកំណត់ហេតុ និងមិនបានរាយការណ៏ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ថែមទាំងបានដឹកឈើប្រភេទគ្រឿងផ្ទះមួយចំនួនដែលចាប់បាន មានការដឹកចេញពីអធិការដ្ឋានជាច្រើនគោយន្ត សង្ស័យថា ឈើដែលចាប់បានអាចយកទៅលក់នោះគឺមិនពិតទេ។ដោយលោកអធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ បានចេញលិខិតធ្វើការបំភ្លឺមួយនេះ និងបានបង្ហោះក្នុងគណនីផ្លូវការឈ្មោះអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីប្រកាសដល់សាធារណជនកុំអោយយល់ច្រឡំ និងអ្វីដែលគេហទំព័រទាំង២បានផ្សាយថ្មីនេះ។ សេចក្ដីបំភ្លឺរបស់លោកអធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ បានអះអាងថា ការអនុវត្តន៏បង្រ្កាប់ឈើល្មើសច្បាប់ គិតចាប់ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ គណៈបញ្ជាការកងឯកភាពស្រុកដឹកនាំដោយលោកអភិបាលស្រុកភ្នំក្រវាញ សូ សាហុង ចាប់បានមានឈើច្រើនប្រភេទ ជាគ្រឿងផ្ទះដែលអានិងជ្រៀករួច សរុប១៥ឡាន មានចំនួនប្រហែល៨០ម៉ែត្រគីប ហើយឈើទាំងនេះលោកអភិបាលស្រុកភ្នំក្រវាញយកបានចាត់ចែងទូទាត់ដោះស្រាយថ្លៃឡានដឹកជញ្ជូនអស់ឈើស្មើរ ១៥ម៉ែត្រគីប និងថ្លៃកម្មកលើកដាក់ឈើ៣០មុឺនរៀលរ។ចំពោះឈើដែលនៅសល់ត្រូវបានលោកអភិបាលស្រុកភ្នំក្រវាញ សូ សាហុង …

អានបន្ត »

អំពើពុករលួយ​របស់លោក ឈុន សុភមង្គល មេ​គយ​ខេត្តឧត្ដរមានជ័យ សូមលោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ផង

លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89 ឧត្ដរមានជ័យ៖ចាប់តាំងពី​លោក ឈុន សុភមង្គល ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ជំនួស​លោក យូ ហេង ដែល​ទៅធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង នោះ​គឺ​លោក ឈុន សុភមង្គល គិតតែ​ពី​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះ​លោក ឱម យ៉ិនទៀង មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈុន សុភមង្គល តទៅទៀត​ទេ​ជាពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ច្រកទ្វារ​អន្តរជាតិ​ជាំ និង​ច្រក​ជប់​គគីរ យ៉ាងគំហុក​មួយរយៈ​ក​ន្ល​ង​ទៅនេះ​។ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តាម​ការ​បង្ហើប​ពី​សំណាក់​មន្ត្រី​គយ​និង​ភា្ន​ក់​ងារ​គយ​នៅ​ខេត្តឧត្ដរមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ឈុន សុភមង្គល ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ គឺ​លោក ឈុន សុភមង្គល កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនងជា​លោក ឈុន …

អានបន្ត »

ក្រសួងមហាផ្ទៃ និងACU គួរបើកការស្រាវជ្រាវរឿងអាស្រូវរបស់អធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ ករណីចាប់ឈើច្រើនដងគ្មានកំណតហេតុត្រឹមត្រូវ និងផ្អឹបទុកមិនប្រគល់អោយរដ្ឋបាលព្រៃឈើចាត់ការបន្

ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89 ពោធិ៍សាត់៖ករណីរឿងលោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ចាប់ឈើគ្មានកំណត់ហេតុ និងមិនបានរាយការណ៏ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងតុលាការ ពេលនេះបាននិងកំពុងរងនូវការរិះគន់ពីមហាជនថា ទង្វើនេះជារឿងមិនប្រក្រតីនិងខុសច្បាប់យ៉ាងធ្ងន់ធ្ង ដែលចាំបាច់ ក្រសួងមហាផ្ទៃ ACU លោកអភិបាលខេត្តរួមនិងស្នងការនគរបាលខេត្តពោធិ៍សាត់ ត្រូវតែបើកការស្រាវជ្រាវរឿងអាស្រូវមួយនេះនិងចាត់វិធានការផ្លូវច្បាប់លើអ្នកប្រព្រិត្តិខុសផងដែរ។ ប្រភពបានរាយការណ៏ថា មួយរយះកន្លងមកនេះលោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ចាប់ឈើជាច្រើនលើក ប៉ុន្តែលោកមិនបានធ្វើកំណត់ហេតុ និងមិនបានរាយការណ៏ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងតុលាការនោះទេ ដោយលោកអធិការរូបនេះ បានយកឈើដែលចាប់បានទាំងនោះមករក្សាទុកនៅបរិវេណអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ថែមទាំងមានការដឹកចេញក្រៅជាច្រើនគោយន្តផងដែរ។ករណីនេះត្រូវបានសង្ស័យថាឈើដែលចាប់បានទាំងនោះ អាចត្រូវបានដឹកយកទៅលក់អោយដេប៉ូឈើ ដើម្បីយកប្រាក់ ដែលជាអំពើពុករលួយមួយមិនអាចអនុគ្រោះបានឡើយ។ហើយប្រសិនបើលោកអធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ គាត់ជាមនុស្សស្អាតស្អំម៉ែន គឺនៅពេលគាត់ចាប់ឈើបាន ត្រូវមានកំណត់ហេតុ និងធ្វើរបាយការណ៏និងត្រូវប្រគល់គល់ឈើ ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរដ្ឋបាលព្រៃឈើកសាងសំណុំរឿងទៅតុលាការចាត់ការផ្លូវច្បាប់។ប៉ុន្តែអធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ មិនបានធ្វើដូច្នេះទេ គឺចាប់ឈើដែលឈ្មួញ ឬ ពលរដ្ឋដឹកជញ្ជូនខុសច្បាប់យកមករក្សាទុក ហើយបែជាលួចដឹកឈើនោះចេញស្ងាត់ៗ បញ្ហានេះទើបបានបង្កការសង្ស័យថា ឈើខុសច្បាប់ដែលចាប់បានគឺលោកអធិការយកទៅលក់តែម្ដង។ …

អានបន្ត »

លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​សា្ម​ច់ បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បន្ត​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ខូង ទីន និង​បក្ខពួក​បាន​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ចេញចូល​ប្រទេស​សៀម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ស្រេច​តែ​អំពើ​ចិត្ត​ដោយ​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​១០០០០​រៀល សម្រាប់​ការបោះ​ត្រា​លើ​លិខិតឆ្លងដែន និង​៥០០០​រៀល​សម្រាប់​ការបោះ​ត្រា​លើ​ប័ណ្ណឆ្លងដែន​។ ដូច្នេះ​ក្នុង​មួយថ្ងៃៗ​លោក ខូង ទីន និង​មន្ត្រីក្រោមឱវាទ​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល ព្រោះ​លោក ខូង ទីន អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ខូង ទីន បាន​ឲ្យ​ដឹងថា បើទោះបី​លោក ខូង ទីន ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​ក៏ដោយ ក៏​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​បង្អែក​ដ៏​រឹងមាំ​ទេនោះ គឺ​លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ …

អានបន្ត »