ព័ត៌មានបន្ទាន់
Home / ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី​អាម៉េរិក​​ដូ​ណា​ល់ ត្រាំ៖ រក​ការចរចា​អំពី​ពាណិជ្ជកម្ម​នៅ​ដំណើរ​ទស្សនកិច្ច​ក្នុង​ចក្រភព​អង់គ្លេស​

លោក​ត្រាំ​និង​ស្តេច​អេ​លីហ្សា​បេ​តទី​២​ក្នុង​ពិធីជប់លៀង​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​ឡុង​ដ៍ ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ គ្រោង​ជួប​សន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រី​ជិត​ចុះ​ពី​តំណែង លោកស្រី ថេ​រ៉េ​សា មេ នៅ​ថ្ងៃ​អង្គារ​ទី​៤​មិថុនា​នេះ​សម្រាប់​កិច្ចពិភាក្សា​ផ្តោតលើ​ពាណិជ្ជកម្ម​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​ចក្រភព​អង់គ្លេស ជាមួយ​ក្រុមអ្នកតវ៉ា​គ្រោង​នឹង​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​ច្រកទ្វារ​ក្រុង​ជាច្រើន​កន្លែង​។​ ​បន្ទាប់ពី​ពិធីជប់លៀង​ដ៏​ត្រចះត្រចង់​មួយ​ដែល​រៀបចំ​ដោយ​ព្រះមហា​ក្សត្រិយានី​អេ​លីហ្សា​បេ​តទី ២ កាលពី​ថ្ងៃ​ចន្ទ ដែលជា​ថ្ងៃទី​២​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ត្រាំ ទស្សនកិច្ច​នេះ​បានប្រែក្លាយ​ពី​ពិធីជប់លៀង​ហ៊ី​ហា​ទៅជា​នយោបាយ​និង​ពាណិជ្ជកម្ម​។​ ​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​របស់​ប្រធានាធិបតី​អាម៉េរិក​ដែល​ផ្តោតលើ​ការ​ប្រារព្ធ​ខួប​លើក​ទី ៧៥ នៃ​ទិវា D-Day នៅ​ថ្ងៃ​ពុធ គឺ​កើតឡើង​ចំ​គ្រា​ដ៏​លំបាក​សម្រាប់​ចក្រភព​អង់គ្លេស ជាមួយ​លោកស្រី​មេ​គ្រោង​នឹង​ចុះ​ចេញពី​តំណែង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ទៀត​ជុំវិញ​ការដោះស្រាយ​របស់លោក​ស្រី​អំពី Brexit ។​ ​ទំនាក់ទំនង​ពិសេស​រវាង​ចក្រភព​អង់គ្លេស​និង​អាម៉េរិក​បាន​ស្ថិតនៅក្រោម​សម្ពាធ​ជុំវិញ​វិធីសាស្ត្រ​ផ្សេងគ្នា​ចំពោះ​អ៊ីរ៉ង់ ការប្រើប្រាស់​បច្ចេកវិជ្ជា​ចិន​នៅក្នុង​បណ្តាញ 5G ការប្រែប្រួល​អាកាសធាតុ និង នយោបាយ​ផ្ទាល់ខ្លួន​របស់លោក​ត្រាំ​។​ ​លោកស្រី​មេ​គ្រោង​នឹង​ចុះ​ចេញពី​តំណែង​ជា​មេដឹកនាំ​គណបក្ស​អភិរក្សនិយម​នៅ​ថ្ងៃ​សុក្រ​ខាងមុខ បន្ទាប់ពី​យុទ្ធសាស្ត្រ​របស់លោក​ស្រី​អំពី Brexit បាន​បរាជ័យ ក្រោយពី​កាន់តំណែង​បាន​ជិត​៣​ឆ្នាំ​។​ ​រហូតមកទល់​ពេលនេះ បេក្ខជន​ប្រមាណ ១៣ នាក់​កំពុង​ប្រជែង​ដើម្បី​ជំនួស​តំណែង​លោកស្រី​ជា​នាយករដ្ឋមន្ត្រី​នៅ​ចុងខែ​កក្កដា​ខាងមុខ​។​ ​លោក​ត្រាំ​បាន​លើក​និយាយ​ផងដែរ​អំពី Brexit ដោយ​ថា​គាត់​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង ប្រសិនបើ​គាត់​មិនអាច​ទទួលបាន​កិច្ចព្រមព្រៀង​ដែល​គាត់​ចូលចិត្ត​។​ ​លោក​ក៏បាន​និយាយ​ផងដែរ​ថា លោក​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​យ៉ាង​រហ័ស នៅពេល​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​។​ ​លោក​ត្រាំ​បាន​សរសេរ​នៅលើ Twitter ថា “​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំ​គឺអាច​ធ្វើទៅបាន នៅពេល​ចក្រភព​អង់គ្លេស​លុបបំបាត់​ឧបសគ្គ​ទាំងអស់នេះ​”៕

អានបន្ត »

ប្រធានាធិបតី​ហ្វីលីពីន៖ក្រោយនិយាយថា ព្យាបាល​ខ្លួនឯង​ជា​ពី​ជា​មនុស្ស​ខ្ទើយ​”មាន​ការរិះគន់​ខ្លាំង

ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​បង្ក​ឱ្យ​មាន​កំហឹង​និង​ការរិះគន់​ខ្លាំង​បន្ទាប់ពី​លោក​បាន​អះអាងថា​លោក​បាន “​ព្យាបាល​ខ្លួនឯង​ជា​ពី​ជា​មនុស្ស​ខ្ទើយ​ ដោយ​មាន​ជំនួយ​ពី​ស្ត្រី​ដ៏​ស្រស់ស្អាត​ច្រើន​នាក់​។​ ​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត គឺ​ល្បី​ខាង​និយាយ​ប្រើ​ពាក្យសម្តី​មិន​សមរម្យ ដោយ​រួមទាំង​ការជេរប្រមាថ​គំរាមកំហែង​គូសត្រូវ​និង​ការនិយាយ​ទាក់ទង​នឹង​ការរំលោភ​ដែល​លោក​​បាន​និយាយថា​វា​ជា​ការ​កំប្លែង​ទៅវិញ​បន្ទាប់​ពី​រង​ការរិះគន់​។​ ​ការនិយាយ​ជា​ចុងក្រោយ​បំផុត​នេះ បាន​កើត​ឡើង​នៅ​ចំពោះមុខ​សហគមន៍​ហ្វីលីពីន​មួយ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​សប្តាហ៍​មុន​។​ ​ក្នុង​អំឡុងពេល​ធ្វើ​សុន្ទរកថា​របស់​លោក​នោះ លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត​ហាក់ដូចជា​និយាយថា អ្នក​រិះគន់​ម្នាក់​ក្នុងចំណោម​អ្នក​រិះគន់​ខ្លាំង​ច្រើន​នាក់​ប្រឆាំង​លោក​នោះ​គឺ​សមាជិក​​ព្រឹទ្ធសភា លោក អង់​តូ​នីញ៉ូ ទ្រី​ល​ឡា​នេស ជា​មនុស្ស​ខ្ទើយ​។​ ​ប្រធានាធិបតី​នេះ បាន​និយាយថា ” លោក អង់​តូ​នីញ៉ូ ទ្រី​ល​ឡា​នេស និង​ខ្ញុំ​គឺ​ស្រដៀង​គ្នា ប៉ុន្តែ​ខ្ញុំ​បាន​ព្យាបាល​ជា ដោយ​ខ្លួនឯង​”​។​ ​ប្រធានាធិបតី​នេះ​បាន​ពន្យល់ថា​លោក​បាន​ក្លាយ​ជា​បុរស​ម្តងទៀត​ក្រោយពី​បាន​ជួប​អតីត​ភរិយា​របស់​លោក​និង​ថា ” ស្ត្រី​ដ៏​ស្រស់​ស្អាត​ច្រើន​នាក់ បាន​ព្យាបាល​ខ្ញុំ​ឱ្យ​ជា ” ៕

អានបន្ត »

ប្រមុខ​យោធា​អាម៉េរិក​ថា៖ ​ចិន​គំរាម​ស្ថិរភាព​អាស៊ី

រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អាម៉េរិក​លោក ផា​ទ្រិក សា​ណា​ហាន កាលពី​ថ្ងៃ​សៅរ៍​ទី​០១​មិថុនា​បាន​លើកឡើង​ថា ចិន​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​បង្ក​អស្ថិរភាព​មួយចំនួន​នៅ​អាស៊ី​​ដែល​វា​បាន​បង្ក​អោយមាន​ភាព​តានតឹង​រវាង​មហាអំណាច​សេដ្ឋកិច្ច​ផុត​លេខ​ទាំងនេះ​រួច​ជា​ស្រេច​ហើយ​។​ ​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អាម៉េរិក​លោក ផា​ទ្រិក សា​ណា​ហាន ​នៅក្នុង​សុន្ទរកថា​វែង​មួយ​នៅ​ចំពោះមុខ​ពួក​ប្រមុខ​ការពារជាតិ​តំបន់​នៅ​ជំនួប​កំពូល​ប្រចាំឆ្នាំ​Shangri-La Dialogue​នៅ​ប្រទេស​សិង្ហ​បុរី លោក​សា​ណា​ហាន​ក៏​បាន​អំពាវនាវ​​អោយ​សម្ពន្ធមិត្ត​អាស៊ី​បង្កើន​ការចំណាយ​យោធា​របស់​គេ នៅ​ពេល​លោក​សង្កត់ធ្ងន់​អំពី​ការប្តេជ្ញា​ចិត្ត​របស់​អាម៉េរិក​ចំពោះ​តំបន់​។​ ​លោក​មិន​បាន​និយាយ​ចំឈ្មោះ​ចិន​ទេ នៅពេល​ចោទប្រកាន់ថា​«​អ្នកដើរតួ​»​ធ្វើអោយ​បាត់​ស្ថិរភាព​តំបន់ ដោយ​លោក​បាន​និយាយ​ដូច្នេះ​ថា​« ការ​គំរាម​រយៈពេល​វែង​ធំ​បំផុត​​ចំពោះ​ផលប្រយោជន៍​ដ៏​សំខាន់​ស្លាប់​រស់​របស់​បណ្តារ​ដ្ឋ​នៅ​ទូទាំង​តំបន់​នេះ ប្រហែល​ចេញមក​ពី​អ្នកដើរតួ ដែល​ស្វះស្វែង​បំផ្លាញ​ជា​ជាង​រក្សា​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​​ច្បាប់​»​។​ ​លោក​បន្តថា​« បើសិនជា​និន្នាការ​នេះ​នៅ​បន្ត នោះ​បណ្តា​ទីតាំង​សិប្ប​និមិត្ត​នៅក្នុង​ទឹកដី​សកលលោក អាច​ក្លាយជា​កន្លែង​ប៉ុស្ត​ចាំ​ត្រួតពិនិត្យ​យកលុយ រីឯ​អធិបតេយ្យភាព​​អាច​ក្លាយ​ជា​លទ្ធភាព​អាចធ្វើ​បានរ​បស់​ប្រទេស​មហាអំណាច​នោះ​»​។​ ​លោក​ទំនងជា​ចង់​និយាយ​សំដៅ​បណ្តា​កោះ​សិប្ប​និមិត្ត​ដែល​ចិន​សាងសង់ឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​យុទ្ធសាស្ត្រ​ដែល​អះអាង​ជា​កម្មសិទ្ធិ​ដោយ​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​ភាគច្រើន​និង​ជាន់​ការអះអាង​របស់​បណ្តា​ប្រទេសជិតខាង​។​ ​លោក​សា​ណា​ហាន បាន​បន្ថែមថា គឺជា​ផលប្រយោជន៍​ចិន​ទេ​ដែល​ត្រូវ​បង្កើត​ទំនាក់ទំនង​បែប​ស្ថាបនា​មួយ​ជាមួយ​សហរដ្ឋ​អាម៉េរិក​តែ​«​អាកប្បកិរិយា​ដែល​ច្រឹប​ស៊ី​អធិបតេយ្យ​​ភាព​ប្រទេស​ដទៃ​និង​ការ​សាប​ព្រួស​ការមិនទុកចិត្ត​គ្នា​របស់​ចិន ត្រូវតែ​បញ្ឈប់​។​ដរាបណា​គេ​នៅ​តែ​ធ្វើ​អ៊ីចឹង យើង​នៅតែ​ប្រឆាំង​នឹង​ទស្សនៈ​អនាគត​ចង្អៀតចង្អល់ មិន​វែងឆ្ងាយ​​មួយ ហើយ​យើង​គាំទ្រ​សណ្តាប់ធ្នាប់​សេរី​និង​បើក​ចំហ​ដែល​ផ្តល់​ប្រយោជន៍​ទាំងអស់គ្នា រួម​ទាំង​ចិន​ផងដែរ​»​។​ ​សូមបញ្ជាក់​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក ឧត្តមសេនីយ៍ វ៉េ ហ្វេ ហឺ​ត្រូវ​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​វេទិការ​សន្តិសុខ​នេះ​នៅ​ថ្ងៃអាទិត្យ​តែ​កាលពី​ថ្ងៃ​សុក្រ​លោក​បាន​ជួបពិភាក្សា​ជា​​មួយ​លោក ផា​ទ្រិក សា​ណា​ហាន អស់​២០​នាទី​។​ ​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិចិន លោក​វូ គៀន បាន​និយាយថា​«​លោក រដ្ឋមន្ត្រី វ៉េ ចង្អុលបង្ហាញ​ថា​ ​អាម៉េរិក​កាលពីពេល​ថ្មីៗ​មាន​ពាក្យសម្តី​និង​អំពើ​អវិជ្ជមាន​អំពី​បញ្ហា​នេះ​។​ចិន​ប្រឆាំង​ដាច់ខាត​បញ្ហា​នេះ​។​អំពី​បញ្ហា​ការពារ​អធិបតេយ្យភាព​ជាតិ​និង​បូរណភាព​ទឹកដី …

អានបន្ត »