ព័ត៌មានបន្ទាន់
Home / ព័ត៌មានសើបអង្កេត

ព័ត៌មានសើបអង្កេត

សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែង​កូនប្រុស​មេបញ្ជាការ​អាវុធ​ហត្ថខេត្តក្រចេះ​ ស្ងាត់ៗ​

​ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89 កំពង់ចាម៖តាមប្រភព​ព័ត៌មាន​មួយ​បាន​​ឲ្យ​ដឹងថា​សាលាដំបូងខេត្ត​កំពង់ចាម​ បានដោះលែងអតីតមន្ត្រី កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម​ឈ្មោះ សាន្ត សុខុម ដែលត្រូវជា​កូនប្រុស​បង្កើត​របស់លោកឧត្តមសេនីយ៏ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ ដែល​ប្រឈម​បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន ទម្ងន់ទោស​ដោយ​គំរាមកំហែង​នឹង​អាវុធ​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ។​ ​ ​ តាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សាន្ត សុខុម ត្រូវបាន​តុលាការ​ដោះលែង​អំឡុងពេល​ក្រោយ​ចូលឆ្នាំ​ខ្មែរ ហើយ​ការដោះលែង​នោះ​ស្ថិតក្នុង​ភាពមិនប្រក្រតី ដោយជនសង្ស័យ​នៅជាប់​ក្នុងការ​ស៊ើបអង្កេត​នៅឡើយ ។​ ​ ​ ​ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រោយ​ដោះលែង​ភ្លាមៗ ជនសង្ស័យ​ឈ្មោះ សាន្ត សុខុម បានគេច​ខ្លួន​មក​រស់នៅ​ភ្នំពេញ​ស្ងាត់ៗ ដោយ​មិន​ហ៊ាន​នៅផ្ទះ​នា​ខេត្តកំពង់ចាមទេ ករណីនេះ អាច​នឹង​បញ្ជាក់ថា ខ្លាច​បែកការណ៍ ។​ ​ ​ ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ខ្មែរអាស៊ី បាន​ព្យាយាម​ទំនាក់ទំនង​សួរ​បញ្ជាក់​ឬ​បំភ្លឺ​ពី​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ខេត្តកំពង់ចាម​ផងដែរ ប៉ុន្តែ​មិន​ទទួលបាន​ចម្លើយ​អ្វី​ទាំងអស់ ។ ប៉ុន្តែ​ប្រភពជាច្រើន​នៅ​ខេត្តកំពង់ចាម សំខាន់​ក្រុមគ្រួសារ​ជនសង្ស័យ​បានបញ្ជាក់​ច្បាស់​ថា …

អានបន្ត »

ត្រូវច្បាប់ឬខុស? ៖ឈើល្មើសច្បាប់ដែលរឹបអូសបាន១៥ឡានមានចំនួនប្រហែល៨០ម៉ែត្រគីប ត្រូវយកចាត់ចែងទូទាត់ថ្លៃឡានដឹកជញ្ជូនអស់១៥ម៉ែត្រគីបដោយលោកអភិបាលស្រុកភ្នំក្រវាញ

ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89 ពោធិ៍សាត់៖ យោងតាមការបំភ្លឺរបស់លោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ក្រោយពេលដែលគេហទំព័រផែនដីថ្មី និងគេហទំព័រ ខ្មែរអាស៊ី បានចេញផ្សាយថា ចំពោះរឿងចាប់ឈើ គ្មានកំណត់ហេតុ និងមិនបានរាយការណ៏ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ថែមទាំងបានដឹកឈើប្រភេទគ្រឿងផ្ទះមួយចំនួនដែលចាប់បាន មានការដឹកចេញពីអធិការដ្ឋានជាច្រើនគោយន្ត សង្ស័យថា ឈើដែលចាប់បានអាចយកទៅលក់នោះគឺមិនពិតទេ។ដោយលោកអធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ បានចេញលិខិតធ្វើការបំភ្លឺមួយនេះ និងបានបង្ហោះក្នុងគណនីផ្លូវការឈ្មោះអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីប្រកាសដល់សាធារណជនកុំអោយយល់ច្រឡំ និងអ្វីដែលគេហទំព័រទាំង២បានផ្សាយថ្មីនេះ។ សេចក្ដីបំភ្លឺរបស់លោកអធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ បានអះអាងថា ការអនុវត្តន៏បង្រ្កាប់ឈើល្មើសច្បាប់ គិតចាប់ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ គណៈបញ្ជាការកងឯកភាពស្រុកដឹកនាំដោយលោកអភិបាលស្រុកភ្នំក្រវាញ សូ សាហុង ចាប់បានមានឈើច្រើនប្រភេទ ជាគ្រឿងផ្ទះដែលអានិងជ្រៀករួច សរុប១៥ឡាន មានចំនួនប្រហែល៨០ម៉ែត្រគីប ហើយឈើទាំងនេះលោកអភិបាលស្រុកភ្នំក្រវាញយកបានចាត់ចែងទូទាត់ដោះស្រាយថ្លៃឡានដឹកជញ្ជូនអស់ឈើស្មើរ ១៥ម៉ែត្រគីប និងថ្លៃកម្មកលើកដាក់ឈើ៣០មុឺនរៀលរ។ចំពោះឈើដែលនៅសល់ត្រូវបានលោកអភិបាលស្រុកភ្នំក្រវាញ សូ សាហុង …

អានបន្ត »

អំពើពុករលួយ​របស់លោក ឈុន សុភមង្គល មេ​គយ​ខេត្តឧត្ដរមានជ័យ សូមលោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ផង

លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89 ឧត្ដរមានជ័យ៖ចាប់តាំងពី​លោក ឈុន សុភមង្គល ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ជំនួស​លោក យូ ហេង ដែល​ទៅធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង នោះ​គឺ​លោក ឈុន សុភមង្គល គិតតែ​ពី​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះ​លោក ឱម យ៉ិនទៀង មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈុន សុភមង្គល តទៅទៀត​ទេ​ជាពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ច្រកទ្វារ​អន្តរជាតិ​ជាំ និង​ច្រក​ជប់​គគីរ យ៉ាងគំហុក​មួយរយៈ​ក​ន្ល​ង​ទៅនេះ​។ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ តាម​ការ​បង្ហើប​ពី​សំណាក់​មន្ត្រី​គយ​និង​ភា្ន​ក់​ងារ​គយ​នៅ​ខេត្តឧត្ដរមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ឈុន សុភមង្គល ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ គឺ​លោក ឈុន សុភមង្គល កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនងជា​លោក ឈុន …

អានបន្ត »

ក្រសួងមហាផ្ទៃ និងACU គួរបើកការស្រាវជ្រាវរឿងអាស្រូវរបស់អធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ ករណីចាប់ឈើច្រើនដងគ្មានកំណតហេតុត្រឹមត្រូវ និងផ្អឹបទុកមិនប្រគល់អោយរដ្ឋបាលព្រៃឈើចាត់ការបន្

ការិយាល័យគ្រប់គ្រង៖ទូរស័ព្ទនិងTelegramលេខ+66 94 781 36 89 ពោធិ៍សាត់៖ករណីរឿងលោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ចាប់ឈើគ្មានកំណត់ហេតុ និងមិនបានរាយការណ៏ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើនិងតុលាការ ពេលនេះបាននិងកំពុងរងនូវការរិះគន់ពីមហាជនថា ទង្វើនេះជារឿងមិនប្រក្រតីនិងខុសច្បាប់យ៉ាងធ្ងន់ធ្ង ដែលចាំបាច់ ក្រសួងមហាផ្ទៃ ACU លោកអភិបាលខេត្តរួមនិងស្នងការនគរបាលខេត្តពោធិ៍សាត់ ត្រូវតែបើកការស្រាវជ្រាវរឿងអាស្រូវមួយនេះនិងចាត់វិធានការផ្លូវច្បាប់លើអ្នកប្រព្រិត្តិខុសផងដែរ។ ប្រភពបានរាយការណ៏ថា មួយរយះកន្លងមកនេះលោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ចាប់ឈើជាច្រើនលើក ប៉ុន្តែលោកមិនបានធ្វើកំណត់ហេតុ និងមិនបានរាយការណ៏ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងតុលាការនោះទេ ដោយលោកអធិការរូបនេះ បានយកឈើដែលចាប់បានទាំងនោះមករក្សាទុកនៅបរិវេណអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ថែមទាំងមានការដឹកចេញក្រៅជាច្រើនគោយន្តផងដែរ។ករណីនេះត្រូវបានសង្ស័យថាឈើដែលចាប់បានទាំងនោះ អាចត្រូវបានដឹកយកទៅលក់អោយដេប៉ូឈើ ដើម្បីយកប្រាក់ ដែលជាអំពើពុករលួយមួយមិនអាចអនុគ្រោះបានឡើយ។ហើយប្រសិនបើលោកអធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ គាត់ជាមនុស្សស្អាតស្អំម៉ែន គឺនៅពេលគាត់ចាប់ឈើបាន ត្រូវមានកំណត់ហេតុ និងធ្វើរបាយការណ៏និងត្រូវប្រគល់គល់ឈើ ជូនជំនាញរដ្ឋបាលព្រៃឈើ ដើម្បីរដ្ឋបាលព្រៃឈើកសាងសំណុំរឿងទៅតុលាការចាត់ការផ្លូវច្បាប់។ប៉ុន្តែអធិការនគរបាលស្រុកភ្នំក្រវាញ តាន់ គារិទ្ធ មិនបានធ្វើដូច្នេះទេ គឺចាប់ឈើដែលឈ្មួញ ឬ ពលរដ្ឋដឹកជញ្ជូនខុសច្បាប់យកមករក្សាទុក ហើយបែជាលួចដឹកឈើនោះចេញស្ងាត់ៗ បញ្ហានេះទើបបានបង្កការសង្ស័យថា ឈើខុសច្បាប់ដែលចាប់បានគឺលោកអធិការយកទៅលក់តែម្ដង។ …

អានបន្ត »

លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​សា្ម​ច់ បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បន្ត​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ខូង ទីន និង​បក្ខពួក​បាន​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ចេញចូល​ប្រទេស​សៀម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ស្រេច​តែ​អំពើ​ចិត្ត​ដោយ​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​១០០០០​រៀល សម្រាប់​ការបោះ​ត្រា​លើ​លិខិតឆ្លងដែន និង​៥០០០​រៀល​សម្រាប់​ការបោះ​ត្រា​លើ​ប័ណ្ណឆ្លងដែន​។ ដូច្នេះ​ក្នុង​មួយថ្ងៃៗ​លោក ខូង ទីន និង​មន្ត្រីក្រោមឱវាទ​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល ព្រោះ​លោក ខូង ទីន អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ខូង ទីន បាន​ឲ្យ​ដឹងថា បើទោះបី​លោក ខូង ទីន ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​ក៏ដោយ ក៏​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​បង្អែក​ដ៏​រឹងមាំ​ទេនោះ គឺ​លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ឡើយ​។ …

អានបន្ត »