ព័ត៌មានបន្ទាន់

ធ្លាយរឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ស៊ីមិនធម្មតា

​ថ្មីៗ​នេះ​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​បាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភពពី​មន្ត្រី​គយ​នៅ​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក ទី ប៊ុន​ឡង់ តែង​ប្រើប្រាស់​ឈ្មោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម ហើយ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ទី ប៊ុន​ឡង់ ហើយ​ឃុបឃិត​គ្នា​បែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ​យ៉ាង​សុខ​ស្រួល​។​ ​ចាប់តាំងពី​លោក ទី ប៊ុន​ឡង់ ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន រួចមក​គឺ​លោក ទី ប៊ុន​ឡង់ ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ កន្លងមក​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​លាតត្រដាង​ជា​បន្តបន្ទាប់​នូវ​រឿងអាស្រូវ​ពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ដែលជា​ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។ ក៏ប៉ុន្តែ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ …

អានបន្ត »

លោក អន ស៊ីនួន ប្រធាន​សាខាគយ​ខេត្តកណ្ដាល កំពុង​ខំប្រឹង​ស្រង់ដើម

លោក អន ស៊ីនួន ​ប្រធាន​សាខាគយ​ខេត្តកណ្ដាល កណ្ដាល៖ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកណ្ដាល មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រោយពេល​លោក អន ស៊ីនួន ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល កាលពី​រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ រួចមក​គឺ​លោក អន ស៊ីនួន មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឆ្លងកាត់​ខេត្តកណ្ដាល នោះទេ​។ ផ្ទុយទៅវិញ​លោក អន ស៊ីនួន ទំនងជា​ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល ទើប​ខំប្រឹង​ស្រង់ដើម​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អន ស៊ីនួន បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល គឺ​លោក អន ស៊ីនួន កំពុង​អនុវត្តន៍​តាម​បទពិសោធន៍​របស់លោក វ៉ូ វណ្ណា អតីត​ប្រធាន​សាខាគយ​ខេត្តកណ្ដាល ដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត​ចូលមក​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំណូល​របស់លោក អន ស៊ីនួន តែម្តង​។ ជាក់ស្ដែង​តាំងពី​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល គឺ​លោក អន …

អានបន្ត »